Friday, November 29, 2019

តើ​អ្នក​ធ្វើ​អ្វី​ពេល​ពិបាក​ចិត្ត​ ឬ​ក៏​នឹក​អ្នក​ណា​ម្នាក់?

ខ្ញុំ​បាទ​សូម​ចែក​រំលែករឿង​ពិត​របស់​ខ្ញុំ​ទៅ​កាន់​អ្នក​ទាំង​អស់គ្នា​សំ​រាប់​ធ្វើការ​ពិចារ​ណា​រក​ត្រូវ​ រក​ខុស​ កុំ​អោយ​ទៅ​ធ្វើ​រឿង​មិន​គួអោយ​ធ្វើ​ និង​សង្គម​គេ​ស្អប់​ខ្ពើមនោះ​ទេ។

សូមទស្សនា​វីដេអូ​ខាង​ក្រោម​នេះ

Wednesday, August 23, 2017

Football Uniform Sample

These are sample of Football Uniform from my blogger and you are interesting you all can follow this sample also. No need time to think and design. 


Tuesday, July 11, 2017

អភិបាលរាជធានី ខេត្តទាំង ២៥ នៅកម្ពុជា



អភិបាលរាជធានី ខេត្តទាំង ២៥ នៅកម្ពុជា


ធ្លាប់ស្គាល់ឈ្មោះ និងមុខ អភិបាលរាជធានី ខេត្តទាំង​ ២៥ នៅកម្ពុជាដែរឬទេ? តោះមកមើលឈ្មោះ និងមុខអភិបាលខេត្តទាំងនោះដូចខាងក្រោម៖
១) ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ចូល​កាន់​តំណែង នា​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧

២) ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ជាអភិបាលខេត្តកណ្ដាល តែងតាំងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៤

៣) ឯកឧត្តម សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ តែងតាំងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦

៤) ឯកឧត្តម ​ច័ន្ទ សុផល ជាអភិបាលខេត្តបាត់ដំបង តែងតាំងនៅថ្ងៃទី ៣ ​ខែកុម្ភៈ ​ឆ្នាំ​២០១៤

៥) ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកំពង់ចាម ចូលកាន់ដំណែងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧

៦) ឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្តកំពង់ឆ្នាំង តែងតាំងនៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០១៣

៧) ឯកឧត្តម វ៉ី សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ កាន់ដំណែងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦

៨) ឯកឧត្តម សុខ លូ ជាអភិបាលខេត្តកំពង់ធំ តែងតាំងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦

៩) ឯកឧត្តម ចាន់ ចេស្តា ជាអភិបាលខេត្តកំពត តែងតាំងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦

១០) លោកជំទាវ មិថុនា ភូថង ជាអភិបាលខេត្តកោះកុង តែងតាំងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧

 ១១) ឯកឧត្តម កែន សត្ថា ជាអភិបាលខេត្តកែប តែងតាំងនៅឆ្នាំ២០១២

១២) ឯកឧត្តម សរ ចំរុង ជាអភិបាលខេត្តក្រចេះ តែងតាំងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១២

១៣) ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលខេត្តមណ្ឌលគីរី តែងតាំងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៦

១៤) ឯកឧត្តម សរ ថាវី ជាអភិបាលខេត្តឧត្ដរមានជ័យ

១៥) ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន តែងតាំងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧

១៦) ឯកឧត្តម យន្ត មីន ជាអភិបាលខេត្តព្រះសីហនុ តែងតាំងនៅថ្ងៃទី ​៧ ខែកញ្ញា ឆ្នាំ​២០១៥

១៧) ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តព្រះវិហារ តែងតាំងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦

១៨) ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្តពោធិ៍សាត់ តែងតាំងនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៤

១៩) ឯកឧត្តម ជា សុមេធី ជាអភិបាលខេត្តព្រៃវែង កាន់ដំណែងថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៦

២០) ឯកឧត្តម ថង សាវុន ជាអភិបាលខេត្តរតនគិរី តែងតាំងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៤

២១) ឯកឧត្តម ឃឹម​ ប៊ុនសុង ជាអភិបាល​ខេត្ត​សៀម​រាប តែងតាំងនៅ​ថ្ងៃទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៣

២២) ឯកឧត្តម ម៉ុម សារឿន ជាអភិបាលខេត្តស្ទឹងត្រែង តែងតាំងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៥

២៣) ឯកឧត្តម ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង តែងតាំងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦

២៤) ឯកឧត្តម ឡាយ វណ្ណៈ ជាអភិបាលខេត្តតាកែវ តែងតាំងនៅថ្ងៃទី ទី១៨  ខែមីនា ឆ្នាំ២០១៤

២៥) ឯកឧត្តម លី ឡេ​ង ជាអភិបាលខេត្តខេត្តត្បូងឃ្មុំ តែងតាំងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧


ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ camnews, freshnewsasia, kleykley, moneaksekar, kampucheathmey, mkknews, kohthmey

Wednesday, April 26, 2017

កុំ​ចេះ​តែ​គេង​ច្រើន​ជ្រុល!​ អាយុ​ប៉ុន្មាន​ គួរ​ដេក​ប៉ុន្មាន​ម៉ោង?

ការទទួលទានដំណេកពិតជាមានសារៈសំខាន់ណាស់សំរាប់ជីវិតមនុស្ស។ ទោះជាអ្នក​ទទួល​ទានអាហារដែលសំបូរទៅវីតាមីនក៏ដោយ ក៏នៅតែមិនទាន់គ្រប់គ្រាន់សំរាប់សារពាង្គកាយ​របស់អ្នកដែរ។ ខាងក្រោមនេះនឹងបញ្ជាក់ប្រាប់មិត្ដអ្នកអានថា តើចន្លោះពីអាយុប៉ុន្មាន​ទៅប៉ុន្មានគួរទទួលទានដំណេកប៉ុន្មានម៉ោងទើបផ្ដល់ផលប្រយោជន៍ដល់រាងកាយ។



១. ទារក ( ០ខែទៅ៣ខែ)
ចំពោះទារកដែលទើបនឹងកើតដែលមានអាយុចាប់ពី ០ខែទៅ៣ខែ គួរឲ្យពួកគេគេងមួយថ្ងៃ​យ៉ាង​​ហោច​ណាស់ពី ១៤ម៉ោងទៅ១៧ម៉ោង។

២. ទារក (៤ខែទៅ១១ខែ)
សំរាប់ទារកដែលមានអាយុចន្លោះពី៤ទៅ១១ខែនេះគួរតែគេងមួយថ្ងៃពី១២ម៉ោងទៅ ១៥ម៉ោង។

៣.​ កុមារ ( ១ឆ្នាំទៅ២ឆ្នាំ) 
កុមារក្នុងអាយុពី១ឆ្នាំទៅ២ឆ្នាំគួរតែគេងពី១១ម៉ោងទៅ១៤ម៉ោងក្នុងមួយថ្ងៃ។

៤. កុមារដែលមានទាន់គ្រប់ចូលរៀន (៣ឆ្នាំទៅ៥ឆ្នាំ) 
ចំពោះកុមារក្នុងវ័យនេះគួរតែគេងក្នុងមួយថ្ងៃឲ្យបានពី១០ម៉ោងទៅ១៣ម៉ោង។

៥. កុមារក្នុងវ័យសិក្សា ( ៦ឆ្នាំទៅ១២ឆ្នាំ) 
ក្នុងវ័យសិក្សាកុមារដែលអាយុចន្លោះពី៦ឆ្នាំទៅ១២ឆ្នាំគួរតែគេងឲ្យបានពី៩ម៉ោងទៅ១១ម៉ោងក្នុង​មួយថ្ងៃ។

៦. វ័យជំទង់ ( ១៤ឆ្នាំទៅ១៨ឆ្នាំ)
ក្នុងវ័យកំពុងលូតលាស់ខ្លាំងនេះ គួរតែគេងឲ្យបានពី៨ម៉ោងទៅ១១ម៉ោងក្នុងមួយថ្ងៃ។

៧​. យុវជន ( ១៨ឆ្នាំទៅ២៥ឆ្នាំ) 
ក្នុងវ័យនេះគួរតែគេងឲ្យបានពី ៧ម៉ោងទៅ៩ម៉ោង ក្នុងមួយថ្ងៃ។

៨. មនុស្សធំ ( ២៦ឆ្នាំទៅ៦៤ឆ្នាំ) 
សំរាប់អ្នកដែលស្ថិតក្នុងវ័យនេះគួរតែគេងឲ្យបានពី ៧ម៉ោងទៅ៩ម៉ោងក្នុងមួយថ្ងៃ។

៩. មនុស្សចាស់ ( ៦៥ឆ្នាំឡើងទៅ)
មនុស្សដែលស្ថិតក្នុងវ័យនេះគួរតែគេឲ្យបានគ្រប់គ្រាន់គឺចន្លោះពី ៧ម៉ោងទៅ៨ម៉ោងក្នុងមួយ​ថ្ងៃ៕

Tuesday, October 25, 2016

ថោន​ បញ្ជាក់​រឿង​ក្រសួង​ចេញ​វិធាន​ការ​ព្រមាន​បទ “ជីវិតអ្នកប្រដាល់”

ក្រោយ​ក្រសួង​ចេញ​វិធានការ​៦​ចំណុច​​ពាក់​ព័ន្ធ​នឹង​បទ​ចម្រៀង​​ “ជីវិត​អ្នក​ប្រដាល់”​ របស់​តារា​ចម្រៀង​ខេម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​បងប្អូន​កីឡាករ​ប្រដាល់​ និង​ទស្សនិកជន​មួយ​ចំនួន​នោះ​​ ​លោក អ៊ា វឌ្ឍនា អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​ថោន​​ប្រាប់​ថា​រឿង​នេះ វា​បាន​កន្លង​ផុត​ទៅ​ ជាង​២​ខែ​ហើយ​ ភាគី​ទាំង​សង្ខាង​ក៏​បាន​ជួប​ពិភាក្សា​ដោះស្រាយ​គ្នា​រួច​អស់​ហើយ។​​​

អ្នក​ចាត់​ការ​ទូ​ទៅ​ក្នុង​ផលិតកម្ម​ថោន​ខាង​លើ​​ថ្លែង៖ “ការពិត​រឿង​រ៉ាវ​​នេះ​​បាន​បញ្ចប់​ទៅ​យូរ​​ណាស់​ដែរ​ហើយ​ ក្នុង​នោះ​ខាង​ពួក​ខ្ញុំ​ក៏​បាន​ជួប​ពិភាក្សា​ និង​ធ្វើ​សេចក្តី​ព្រមព្រៀង​រាល់​កំហុស​ដែល​​បាន​កើត​ឡើង​ដោយ​អចេតនា ជាមួយ​ខាង​ក្រសួង​រួច​រាល់​អស់​ហើយ​ដែរ។ ប៉ុន្តែ​មិន​ដឹង​ថា​បណ្ដា​ផេគ​មួយ​ចំនួន​ ហេតុ​អ្វី​បាន​សើរើ​យក​មក​ផុស​វិញ​យ៉ាង​ដូច្នេះ”។

%e1%9e%81%e1%9f%81%e1%9e%98%e1%9f%a1ចំណុច​មួយ​ចំនួន​ ដែល​ផេគ​មួយ​បាន​ផុស​ពាក់ព័ន្ធ​នឹង​បទ ជីវិត​អ្នកប្រដាល់​ ក្នុង​បណ្តាញ​សង្គម​

​​យ៉ាង​ណា​មិញ​​លោក​ អ៊ា វឌ្ឍនា​ បញ្ជាក់​​ទៀត​ថា​​បទ “ជីវិត​អ្នក​ប្រដាល់” ដែល​ពីដំបូង​ឡើយ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​បងប្អូន​កីឡាករ​ប្រដាល់់​ក៏ដូចជា​ទស្សនិកជន​មួយ​ចំនួននោះ​ ពេល​នេះ​បាន​កែ​ទំនុក​ច្រៀង​​សាជាថ្មី មិន​មាន​ពាក្យ​ពេចន៍​ដូច​អ្វី​ដែល​ក្រសួង និង​ខាង​សហព័ន្ធ​ភាពកីឡា​​បាន​លើក​ឡើង​ត្រង់​ពាក្យ​ថា​ “តិរច្ឆាន” ដូច​កាល​ពីមុន​ឡើយ​ ​ទៀត​សោត​បទ​នេះ​​​មិន​មាន​យក​ទៅ​ធ្វើ​អាជីវកម្ម​ផលិត​ជា​ MV ​នោះ​ទេ។​​​​

ជាក់​ស្តែង​​នៅ​ក្នុង​កម្មវិធី​​ “ស៊ីអារម្មណ៍” របស់​ស្ថានីយ៍​ទូរទស្សន៍​ PNN បាន​អញ្ជើញ​​តារា​ចម្រៀង ខេម ឡើង​ច្រៀង​កាល​ពី​ប្រមាណ​មួយ​ខែ​មុន​ ឃើញ​ថា​រាល់​ពាក្យ​ពេជន៍​​ក្នុង​បទ​ចម្រៀង​គឺ​​បាន​ផ្លាស់​ប្តូរ​ ជាពិសេស​ត្រង់​ឃ្លា​ “ថ្ងៃ​ខ្លះ​ខ្លួន​ខ្សោយ​ទប់​ទល់​​លែង​បាន ដូច​សត្វ​តិរច្ឆាន ត្រូវ​គេ​វាយ​ដំ ” ជំនួស​ដោយ​ឃ្លា “ថ្លៃ​ខ្លះ​ខ្លួន​ខ្សោយ​ទប់​ទល់​លែង​បាន​ ឈឺហួស​ប្រមាណ ​ត្រូវ​គេ​វាយ​ដំ” វិញ។

khem2newsongខេម ច្រៀង​​បទ​ “ជីវិត​អ្នកប្រដាល់”​ ក្នុង​កម្មវិធី “ស៊ីអារម្មណ៍” របស់​ទូរទស្សន៍ PNN

ជួប​ជាមួយ​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​ដូច​នឹង​លោក អ៊ា វឌ្ឍនា បាន​បញ្ជាក់​ដែរ​ថា​វា​បាន​កន្លង​ផុត​ទៅ​យូរ​ហើយ​។ ក្នុង​នោះ​ភាគី​ខាង​ផលិតកម្ម​ និង​រូប​លោក​ផ្ទាល់​ក៏​បាន​ជួប​ពិភាក្សា​​​គ្នា​ពី​បទ​ “ជីវិត​អ្នក​ប្រដាល់”​ នេះ​រួច​រាល់​ដែរ។

រាល់​បទ​ចម្រៀង​ដែល​ខាង​ផលិតកម្មនានា​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ ខាង​​ក្រសួង​មិន​បាន​ពិនិត្យ​មុន​ឡើយ​ ប៉ុន្តែ​បើ​ករណី​រាល់​បទ​ចម្រៀង​ដែល​​ចេញ​មក​​ ធ្វើ​ឲ្យ​ប្រាសចាក​ពី​ក្រម​សីលធម៌​​ ឬ ប្រពៃណី​ជាតិ​ខ្មែរ​ នោះ លោក​ ស៊ិន ចន្ទសាយ៉ា​ ថា​​ខាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នឹង​មាន​វិធាន​ការ​នានា ដោយ​ផ្អែក​ទៅ លើ​ខ្លឹម​សារ​នៃបទ​ទាំង​នោះ។

pu-prum-1ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត

ប្រធាន​នាយក​ដ្ឋាន​រូប​នេះ​បញ្ជាក់​ទៀត​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា​ផេគ​ណា ​យក​ពត៌មាន​នៃ​បទ​នេះ​មក​សើរើ​ឡើង​វិញ​នោះ​ទេ ព្រោះ​វា​បាន​កន្លង​​ផុត​ទៅ យូរ​ដែរ​ហើយ​។ យើង​ក៏បាន​ដោះស្រាយ​គ្នា​រួច​អស់​ហើយ​ដែរ​។ វិធាន​ការ​ព្រមាន​ទាំង​៦​ចំណុច​ ទាំង​សង្ខាង​គឺ​បាន​ព្រម​ព្រៀង​គ្នា​រួច​អស់​ហើយ​។ បើ​ចេះ​តែ​មាន​ផុស​បន្ត​បន្ទាប់​ដូច្នេះ ពេល​ណា​បទ​នេះ​នឹង​កប់​បាត់​”។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង​​លោក ស៊ិន ចន្ទសាយ៉ា សំណូម​ពរ​ក៏​ដូចជា​ស្នើ​សុំ​គ្រប់​បណ្តា​ផេគ​ក្នុង​បណ្ដាញ​សង្គម​ និង​សិល្បករ​​នានា​ សូមឈប់​បន្ត​យក​បទ​ “ជីវិត​អ្នក​ប្រដាល់”​​នេះ​មក​ច្រៀង​ និង​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏បាន​ធ្វើ​​សេច​ក្តី​ហាម​ប្រាម​ទៅ​ដល់​ខាង​ផលិតកម្ម​រួច​ហើយ​ ថា​ឲ្យ​ដក​បទ​នេះ​ចេញ​ពី​ក្នុង​ប្រព័ន្ធ​យូធូប​ផ្លូវការ​​ថោន​៕