Thursday, March 31, 2016

ស្ករ + អំបិល អាច​កម្ចាត់​ស្នាម​សង្វារ​ឲ្យ​បាត់ជារៀងរហូត

តើ​អ្នក​ដឹងទេថា គ្រឿង​ទេស​ដែល​អ្នក​ប្រើប្រាស់នៅក្នុងផ្ទះបាយ​រាល់​ថ្ងៃ​អាច​ជួយដោះស្រាយស្នាម​សង្វារបាន​? ស្ករ និងអំបិល​ មិនត្រឹមតែជា​គ្រឿង​ទេស​សម្រាប់ធ្វើឲ្យ​អាហារ​កាន់​តែមាន​រសជាតិឆ្ងាញ់​ប៉ុណ្ណោះទេ ថែមទាំងជាឱសថ​ដ៏ល្អ​ក្នុងការ​កម្ចាត់​ស្នាម​សង្វារ​ឲ្យ​បាត់ជារៀង​រហូត​បាន​ថែមទៀត។

គ្រឿងផ្សំ៖
– អំបិល ២៥០ក្រាម
– ស្ករ ២៥០ ក្រាម
– ប្រេងដូង ១០០ ទៅ ១៥០មីលីលីត្រ (ប្រសិនបើអ្នកមិនមាន​ប្រេងដូងទេ អាចប្រើ​ប្រេងអូលីវ​ជំនួសបាន)។
របៀបផ្សំ៖
– លាយ​គ្រឿង​ផ្សំទាំង​អស់នេះ​លាយបញ្ចូលគ្នា​ ឲ្យក្លាយទៅជាល្បាយខាប់ៗក្នុងរយៈពេលកន្លះម៉ោង។
– ចាប់ផ្តើម​អនុវត្ត​ល្បាយនេះ​នៅ​ត្រង់កន្លែង​ដែល​កើតមាន​បញ្ហា ហើយ​ម៉ាស្សា​ឲ្យបាន​ ២ ទៅ ៣នាទី។
– ពេល​ដែល​ស្ងួត​ សូមលាង​សម្អាត​ជាមួយនឹង​ទឹកក្តៅឧណ្ឌៗ។ បន្ទាប់ពី​ជូតសម្អាតហើយ កុំភ្លេចប្រើក្រែម​ផ្តល់​​សំណើម​ដល់ស្បែក​តាម​ក្រោម។
ជាធម្មតា​ត្រូវចំណាយ​ពេល​ជិត ១ខែ ស្នាម​សង្វារ​នឹង​ចាប់ផ្តើម​បាត់បន្តិចម្តងៗ។ ប៉ុន្តែ​កុំទាន់ឈប់ប្រើ​ប្រសិនបើ​​អ្នក​កត់សម្គាល់ឃើញ​លទ្ធផល ព្រោះ​ការ​ព្យាយាម​ប្រើ​បន្ត​ទៀត​ស្នាម​សង្វារ​នឹងបាត់​ទាំង​អស់ស្រុង៕

Friday, March 18, 2016

​​អាមេរិក​​​​ រក​ឃើញ​វ៉ាក់សាំង​​​​ជំងឺ​គ្រុន​ឈាម​​មាន​ប្រសិទ្ធភាព​១០០%

​​​​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​​​​​វិទ្យាស្ថាន​សុខាភិបាល​​ជាតិ​អាមេរិក ​​បាន​បង្កើត​វ៉ាក់សាំង​​​​​​ជំងឺ​គ្រុន​ឈាម ​​​​​​​​​​ដើម្បី​ការ​ពារ​​​​មនុស្ស​គ្រប់​គ្នា​​​​​ប្រឆាំង​នឹង​​​វីរុស​​​​ ដែល​គេ​មើល​ឃើញ​​ថា​មាន​ប្រសិទ្ធភាព​​ដល់​​ទៅ ១០០​ភាគរយ។ ​​​​​​​​អ្នក​ស្រាវជ្រាវ​​​​​ថា​​​​​ វ៉ាក់សាំង​​ នឹង​​អាច​រក​បាន​​នៅ​ទូទាំង​​ពិភពលោក​​ត្រឹម​​​​​ឆ្នាំ ២០១៨​ខាង​មុខ។ ​​នេះ​​បើ​តាម​ការ​សិក្សា​តូច​មួយ​​​ចេញ​ផ្សាយ​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​​ពុធ​កន្លង​ទៅ។​

2r

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​ ក៏​បាន​​បង្ហាញ​គំនិត​​សុទិដ្ឋិនិយម​ថា​​ ​​វិធី​​ដែល​ពួកគេ​​ប្រើ​ ដើម្បី​​​​បង្កើត​​វ៉ាក់សាំង​គ្រុន​ឈាម​ខាង​លើ​ ​​ក៏​ជា​វិធី​​បង្កើត​​វ៉ាក់សាំង​ប្រឆាំង​​នឹង​​វីរុស​ Zika​ ដែរ ​​ព្រោះ​​​វីរុស​​ទាំង​ពីរ​​ប្រភេទ​​​​ចម្លង​រីក​រាល​ដាល​​តាម​​​រយៈ​សត្វ​មូស​ដូច​គ្នា។

​​វីរុស Zika ​​​បាន​​ធ្វើ​ឲ្យ​​ខួរ​​ក្បាល​​​ទារក​​ក្នុង​ផ្ទៃ​មិន​លូត​លាស់​​ ​ឬ​​ទំហំ​តូច​​ខុស​ធម្មតា​​ មាន​ចំនួន​​​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​ប្រេស៊ីល និង​កំពុង​​ឆ្លង​​យ៉ាង​​រហ័ស​​​​ទៅកាន់​​​​ប្រទេស​អាមេរិកឡាទីន ​និង​​ប្រទេស​តាម​​សមុទ្រ​ការ៉ាបៀន។

​អ្នក​ស្រាវ​ជ្រាវ​​​បាន​ចាក់​​​ថ្នាំ​វ៉ាក់សាំង​​​នេះ​ គេ​ឲ្យ​ឈ្មោះ​ថា​​ TV003 ទៅ​កាន់​​​​​​​អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម​​ ​និង​ ៦ខែ​ក្រោយ ​ចាក់​វីរុស​​គ្រុន​ឈាម​​​​-២​ ​​​​ដែល​ជា​ប្រភេទ​វីរុស​មួយ​ក្នុង​ចំណោម​​ប្រភេទ​វីរុស​​ទាំង​៤។
​​​​​​​
​​ក្រុម​អ្នក​ស្ម័គ្រចិត្ត​​​ទាំង​២១​នាក់ ​​​​​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​អាច​ការ​ពារ​​បាន​​វីរុស​ឆ្លង​​​​គ្រុន​ឈាម​បាន​ទាំង​អស់។ ​​អ្នក​​ស្រាវ​ជ្រាវ​​វ៉ាក់សាំង​​ម្នាក់​​ លោក​វេជ្ជបណ្ឌិត​ Anna Durbin ​និយាយ​ថា “វ៉ាក់សាំង​នេះ​​នឹង​​អាច​ការពារ​មនុស្ស​​​​​បាន​​​​​ ទោះ​ពួកគេ​ស្ថិត​​នៅ​ក្នុង​​​តំបន់​​កំពុង​​រីក​រាល​ដាល​​​នៃ​វីរុស​ក៏ដោយ​។

​​ជំងឺ​គ្រុន​ឈាម​​​​ ​ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​តាម​តំបន់​ព្រៃ​​​ត្រូពិក ​ដែល​មាន​អ្នក​ឆ្លង​​ជិត ៤០០លាន​​នាក់ ​ជាង ​១២០​ប្រទេស​​ជា​រៀង​រាល់​ឆ្នាំ។ មនុស្ស​ភាគ​ច្រើន​​​​​​​​​មាន​រោគ​សញ្ញា​​តិច​តួច​ ឬ​គ្មាន​ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​​ ប៉ុន្តែ​រៀង​រាល់​ឆ្នាំ​​​​មនុស្ស​ជាង ២លាន​នាក់​​ ដែល​​វិវឌ្ឍ​ទៅ​ជា​ជំងឺ​គ្រុន​ឈាម​ បាន​ស្លាប់​ជាង ២៥ ០០០​នាក់​៕

Aedes aegypti mosquitoes are seen at the Laboratory of Entomology and Ecology of the Dengue Branch of the U.S. Centers for Disease Control and Prevention in San Juan

Wednesday, March 16, 2016

ប្រវែង​ម្រាមដៃ អាច​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ប្រភេទ​ណា​?

​តើ​មាន​វិធី​មើល​ម្រាលដៃ​បែបណា ដែល​អាច​ដឹង​ថា អ្នក​ជា​មនុស្ស​ជំពូក​ណា​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បកស្រាយ​ប្រាប់​អ្នក​។​
1.​    ​មនុស្ស​ជំពូក A ជា​មនុស្ស​ដែល​តែងតែមាន មនុស្ស​នៅ​ជុំវិញ​ខ្លួន​ជាច្រើន ព្រោះ​អ្នក​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយភាព ជាងនេះទៅទៀត អ្នក​គឺជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការដោះស្រាយ​បញ្ហា បើ​អ្នក​មាន​បញ្ហា​ផ្សេងៗ ដែល​ដោះស្រាយ​មិនបាន  អ្នក​អាច​រក​មនុស្ស​ជំពូក​នេះ​បាន​។​
2.​    ​មនុស្ស​ជំពូក B នេះ អ្នក​ជា​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ហើយ​បើ​ប្រគល់​ការងារ ឲ្យ​មនុស្ស​ជំពូក​នេះ​ធ្វើ គេ​នឹង​ធ្វើ​យ៉ាង​ល្អ​។ ប៉ុន្តែ អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ដោយ​ខ្លួនឯង ហើយ​មិន​ចូល​ចិត្ត​ធ្វើ​ជា​ក្រុម​ឡើយ​។ មនុស្ស​ជំពូក​នេះ មិន​ចូល​ចិត្ត​ឲ្យគេ​រំខាន​ទេ ហើយ​គេ​ជា​មនុស្ស ដែល​មាន​ការព្យាយាម​ខ្ពស់​ណាស់​។​
3.​    ​មនុស្ស​ជំពូក C នេះ​វិញ ជា​មនុស្ស​ដែល​ងាយ​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ ចូលចិត្ត​រស់នៅ​ដោយ​ស្ងប់​សុខ មិន​ចូល​ចិត្ត​ឈ្លោះ​គ្នា​ឡើយ ប៉ុន្តែ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​មនុស្ស​ជំពូក​នេះ នៅពេលដែល​គេ​ខឹង លទ្ធផល គឺ​ធ្ងន់ធ្ងរ​ណាស់ ដូចនេះ អ្នក​មិន​គួរ​ធ្វើឲ្យ​គេ​ខឹងឡើ​យ​៕

Monday, March 14, 2016

ផ្គុំ​ខ្សែបាតដៃទាំង​ពីរបញ្ចូលគ្នា អាច​ដឹងពីជីវិត​ស្នេហា និងអាពាហ៍ពិពាហ៍របស់អ្នក

នៅលើលោកនេះ​គ្មាននរណាម្នាក់​ដែល​មិនចង់ដឹងពីរឿងរ៉ាវ​ទៅថ្ងៃអនាគត់ ​និង​ជីវិតស្នេហា​របស់ខ្លួន​​នោះទេ។ ហេតុនេះ​ហើយ ទើប​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​រត់​គ្រូទាយដើម្បី​ចង់ដឹង​ជា​ពិតមុន​អ្វីៗ​ឈាន​ចូលមកដល់។ 

ប៉ុន្តែរឿង​មួយបដែលធ្វើឲ្យអ្នក​នឹកស្មានមិន​ដល់​សោះ គឺ​ខ្សែបាតដៃ​ទាំង​សង​ខាង​ អាច​ប្រាប់ពីរឿងរ៉ាវ​ស្នេហារបស់​អ្នកបាន។ អ្នកអាច​ដឹង​ដោយ​សង្កេត​មើលខ្សែបាតដៃ​របស់អ្នក​ខ្លួនឯង​​បាន ដោយគ្រាន់​តែ​សម្លឹងមើល​ខ្សែបាតដៃ​ដំបូងបំផុត​នៅក្រោមម្រាមដៃ ​នៅពេលដាក់​ដៃរបស់អ្នក​ទន្ទឹមគ្នា។ ខ្សែបន្ទាត់​នេះ គឺត្រូវបាន​គេហៅថា​ ខ្សែ​ជីវិត​ស្នេហា ហើយវា​អាចឲ្យបាន​ដឹងរឿងរ៉ាវ​ជាច្រើន​អំពីស្ថានភាព​ទំនាក់ទំនង​របស់​អ្នក។
 

ឥលូវនេះ​ផ្គុំ​ខ្សែបាត​​ដៃទាំង​​ពីរបញ្ចូលគ្នា អ្នក​នឹង​ដឹង​ច្បាស់ពីជីវិតស្នេហា និង​អាពាហ៍​ពិពាហ៍​ដោយ​ខ្លួន​ឯង៖

១. កម្ពស់ស្មើគ្នា
ជាប្រភេទ​មនុស្សដែល​មានចរិកសុភាពរាបសារ, ទន់ភ្លន់, ចិត្តទន់, ជាទូទៅចេះ​ស្គាល់នូវ​អ្វីដែលល្អ, មិនចូលចិត្ត​នូវអ្វីដែល​រហ័សពេក, ហើយ​អាចព្រម​ទទួល​​​នរណាម្នាក់ធ្វើ​ជា​គូជីវិត លុះត្រាតែ​​មានការយល់​ព្រម​ទាំង​សងខាង។ មានន័យថា ក្រុមគ្រួសារ​របស់អ្នក​ចូលចិត្ត ហើយព្រមទទួល​យកប្ដី ឬប្រពន្ធ​របស់អ្នក។

២. ដៃខាងស្ដាំ​ខ្ពស់ជាង
អ្នក​ចូល​ចិត្តមនុស្ស​ដែលមានវ័យចាស់ជាង​ខ្លួន, អាចនឹងត្រូវរៀបការ​ជាមួយនរណាម្នាក់​ដែលមាន​អាយុច្រើន។ មនុស្សប្រភេទ​នេះ​តែងតែ​សម្លឹង​​មើល​ពីបរិយាកាស​នៃសង្គម, ពីស្ថានភាព, និងមិនចូលចិត្ត​ខ្វល់អំពីអ្វី​ដែលអ្នក​ផ្សេងគិតឡើយ។ មានន័យថា ពួកគេ​មិន​ចូលចិត្តធ្វើ​តាម​អ្វីដែល​សង្គម​បាន​កំណត់ ហើយ​ពួកគេ​នឹងធ្វើអ្វី​ដែលពួក​គេចង់​ធ្វើ​តែ​ប៉ុណ្ណោះ។

៣. ដៃខាងឆ្វេង​ខ្ពស់ជាង
ជាមនុស្ស​ដែលតែងតែ​បង្កភាព​ប្រទូសសារាយ,​ បង្កហេតុ​អាក្រក់, ចូលចិត្ត​ការប្រកួតប្រជែង, ចូលចិត្ត​ការងប់ងល់ ឬឈ្លុកវង្វេងជាមួយ​ភ្លើង​នៃសេចក្ដីស្រឡាញ់។ អ្នក​អាចរៀបការ​ជាមួយសិស្ស​និស្សិត ឬជាជនបរទេស។ មនុស្សដែល​មាន​ខ្សែបាតដៃបែបនេះ​ភាគច្រើន បើប្រុសជា​ប្រុសសង្ហា ហើយ​បើ​ស្រីវិញស្រីដែល​ស្រស់ស្អាត។
មាន​ន័យថា អ្នក​គឺមនុស្ស​មិនមាន​ការភ័យខ្លាច និងទទួលយក​សេចក្ដីស្រឡាញ់​ដោយមាន​ការប្រកួតប្រជែង, មិនចូលចិត្ត​ការបង្ខិតបង្ខំ និងមាន​ការស្ម័គ្រចិត្តទាំង​សងខាង៕

Thursday, March 10, 2016

ស្នាព្រះហស្តរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត


សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។
សម្ដេចព្រះសង្ឃរាជទ្រង់សោយព្រះទិវង្គត ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងព្រះជន្ម៨៦ព្រះវស្សា នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ព្រះអង្គបានបន្សល់ទុកស្នាព្រះហស្តខាងអក្សរសាស្ត្រជាច្រើន ដូចជា៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន
៩. បព្វជ្ជាខន្ធកៈពិស្ដារ
១០. ចីវរក្ខន្ធៈពិស្ដារ
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០។

សញ្ញា​ដែល​បញ្ជាក់​ថា​ស្នេហា​របស់​អ្នក​ជិត​ដល់​ផ្លូវ​បំបែក

ទំនាក់​ទំនង​ស្នេហា​មួយ​ចំនួន​ដែល​ចាប់​ផ្តើម​ឡើង​យ៉ាង​ឆាប់រហ័ស ហើយ​វា​ក៏​មិន​ប្រាកដ​ថា​អាច​នៅ​ស្ថិត​ស្ថេរ​បាន​យូរ​អង្វែង​​ដែរ។ បន្ទាប់​ពី​កើត​មាន​បញ្ហា​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​រួច​មក អ្វីៗ​ប្រហែល​ជា​មាន​ភាព​ខុស​ប្លែក តែ​វា​មិន​បញ្ចប់​នោះ​ទេ។ ការ​មាន​អារម្មណ៍​មិន​ល្អ​ដាក់​គ្នា​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​ត្រូវ​បាន​បញ្ចប់​ដោយ​គ្មាន​មូល​ហេតុ។ នេះ​ជា​សញ្ញា ១០ យ៉ាង​ដែល​បង្ហាញ​ថា​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ៖
 

១. អ្នកតែងតែ Call ទៅគេ ហើយ​ក៏​ជា​អ្នក​ចាប់​ផ្តើម​ផ្ញើសារ​ទៅ​គេ​មុន។
២. មនុស្ស​សំខាន់​របស់​អ្នក​បញ្ឈប់​ការ​ផ្តល់​អ្វីៗ​ឲ្យ​អ្នក និង​ជួយ​ដល់​អ្នក​បាន​តិចតួច។
៣. សម្តីផ្អែម​ល្ហែមដែល​និយាយ​មក​កាន់​អ្នក​មាន​តិច​តួច។
៤. នៅ​ពេល​អ្នក​ចំណាយ​ពេល​វេលា​ជា​មួយ​គ្នា អ្នក​ជ្រើស​រើស​យក​វិធី​មួយ​ដែល​មិន​និយាយ​គ្នា​ច្រើន​ដូច​ជាការ​ទៅ​មើល​កុន​ជាដើម។
៥. គម្រោង​នៃ​ការ​ណាត់​ជួប​របស់​អ្នក​ត្រូវ​បាន​លុបចោល។
៦. ទំនាក់​ទំនងផ្លូវ​ភេទត្រូវបានបញ្ឈប់។
៧. នៅពេល​អ្នក​ស្រមៃ​ទៅ​ថ្ងៃអនា​គត មនុស្ស​សំខាន់​របស់​អ្នក​តែង​តែ​នៅ​ឃ្លាត​ឆ្ងាយ​ពី​អ្នក។
៨. អ្នក​​ច្រើន​តែ​នៅ​​ជា​មួយ​តែ​មិត្ត​ភក្តិ​ ច្រើន​ជាង​នៅ​ជាមួយ​គេ។
៩. គេ​ចេះ​តែ​យក​លេស​រវល់​ ដើម្បី​ជួយ​ជាមួយ​នឹង​អ្នក​ផ្សេង។
១០. ទី​បំផុត​សូម្បី​តែ​ការ​យក​ចិត្ត​ទុក​ដាក់​តែ​បន្តិច ក៏​មិន​រវីរវល់​ជាមួយ​នឹង​អ្នកដែរ៕

ឈប់បារម្ភទៅ! ៣ វិធីនេះ ជួយឲ្យ​សុដន់​ធំត្រលុកត្រលន់​ដោយមិនចាំបាច់វះកាត់

មនុស្សស្រីគ្រប់រូប​ប្រាកដជា​បានដឹង​ហើយថា ទម្រង់សុដន់​បែបនេះ​ធ្វើឲ្យពួកគេមានទំនុកចិត្ត​លើខ្លួន​ឯង ហើយ​មើលទៅមាន​ភាពទាក់ទាញជាងមុន។ ជាការពិតណាស់ មនុស្សស្រី​តែងតែ​ព្យាយាមធ្វើអ្វីៗ​គ្រប់បែបយ៉ាង បើទោះបីជា​ត្រូវ​ចំណាយ​ពេល​វេលា​រក​ផលិតផល​ប្រើប្រាស់ថ្លៃៗ ឬការវះកាត់ក៏ដោយ ឲ្យតែ​ទទួលបាន​សុដន់ធំ ហើយ​ស្អាត។
 

ផ្ទុយទៅវិញ មានវិធីធម្មតា​ជាច្រើន​អាចធ្វើឲ្យ​សុដន់ធំឡើង ដោយមិនចាំបាច់វះ​កាត់ ឬប្រើផលិតផល​គីមីថ្លៃៗ​ឡើយ។ ស្របពេលដែល​ការប្រើប្រាស់ថ្នាំអាចធ្វើឲ្យ​ខូចសុខភាព, ការវះកាត់​ត្រូវចំណាយ​ប្រាក់ច្រើន ហើយ​មនុស្សស្រី​ភាគច្រើន​គ្មានសមត្ថភាព​នឹងធ្វើរឿង​បែបនេះ​ឡើយ។ សំណាងល្អ ប្រសិនបើអ្នក​កំពុងតែ​ស្វែងរក​វិធីសាស្ត្រធម្មជាតិ ដើម្បី​ធ្វើឲ្យ​សុដន់​ធំក្នុងរយៈ​ពេលខ្លី ខាងក្រោមនេះ​ជាវិធីសាស្ត្រ ២យ៉ាង​សម្រាប់អ្នក៖

១. ត្រសក់ និង​ស៊ុតលឿង
ត្រសក់ និងស៊ុត​លឿងជាឱសថ​ធម្មជាតិ​ដ៏ល្អបំផុត ប្រឆាំង​នឹងបញ្ហាសុដន់យារធ្លាក់។ ត្រសក់មានផ្ទុកនូវ​សារធាតុរឹតបណ្តឹង​ស្បែក, ស៊ុតលឿង​មានផ្ទុកនូវកម្រិតវីតាមីន និង​ប្រូតេអ៊ីន​ខ្ពស់​ដែលធ្វើឲ្យ​សុដន់ធំល្អ។

វិធីធ្វើ៖
- យកត្រសក់​តូចមួយផ្លែ កិន​វាឲ្យម៉ត់
- បន្ថែមក្រែម ឬបឺរ ១ស្លាបព្រាកាហ្វេ និងស៊ុត​លឿង ១គ្រាប់ចូល
- បន្ទាប់មក លាបវាលើសុដន់​របស់អ្នក និងរង់ចាំរយៈពេល​ប្រហែល ១ម៉ោងកន្លះ
- លាងសម្អាតវា​ចេញនឹង​ទឹកត្រជាក់
- ដើម្បីទទួល​បានលទ្ធផល​កាន់តែប្រសើរ​ជាងនេះ ប្រើវាម្តង​ក្នុង ១សប្តាហ៏ ដើម្បីពង្រឹង និង​ធ្វើឲ្យជាលិកា​សុដន់​តឹងណែនល្អ។

២. ម៉ាស្សា​ដោយប្រេងអូលី
ការម៉ាស្សាសុដន់របស់​អ្នកដោយប្រើប្រេងអូលីវ​អាចជួយធ្វើឲ្យសុដន់​របស់អ្នក​តឹងណែន និងការពារ​ពីភាពយារធ្លាក់។ ក្រៅពីនេះ វិធីនេះ​នឹងជួយឲ្យ​សាច់សុដន់​របស់អ្នក​ម៉ត់​រលោង។ ជាការពិតណាស់ ការម៉ាស្សាសុដន់​ដោយប្រើប្រេងអូលីវ​យ៉ាងហោចណាស់​ឲ្យបាន ១៥នាទី​ជាប្រចាំ (ម្តងនៅ​ពេលព្រឹក ហើយម្តង​ទៀតនៅពេល​យប់) អាច​ជួយ​ព្យាបាល​បញ្ហាសុដន់​យារធ្លាក់​របស់អ្នកបាន។ ការបន្តម៉ាស្សាសុដន់​របស់អ្នក វានឹងជួយ​បង្កើតថាមពល និង​កម្តៅ, ជួយបង្កើនល្បឿន​ចរាចរណ៏ឈាម​ទៅកាន់សុដន់។ ចរាចរណ៏ឈាម​ផ្តល់ឲ្យ​សុដន់​បានល្អ វានឹងជួយ​ពង្រឹងជាលិកា និងសាច់ដុំ ដូច្នេះសុដន់​នឹងកាន់​តែធំឡើង ហើយ​ការពារ​ពីភាពយារធ្លាក់។

វិធីម៉ាស្សា
- ចាក់ប្រេងអូលីវបន្តិចលើបាត​ដៃរបស់អ្នក រួចញីបញ្ចូលគ្នា​ឲ្យខ្លាំងៗ ដើម្បី​បង្កើតកម្តៅ។
- បន្ទាប់​មក ដាក់បាតដៃលើសុដន់ ហើយ​ចាប់ផ្តើម​ម៉ាស្សាពីក្រោមឡើង​លើ (បញ្ច្រាសទ្រនិចនាឡិកា​ដោយប្រើដៃស្តាំរបស់អ្នក និង​តាម​ទិសដៅ​ស្រប​នឹងទ្រនិចនាឡិកា​ដោយ​ប្រើ​ដៃឆ្វេង)
- បន្តការម៉ាស្សា​រយៈពេលប្រហែល ១៥នាទី ស្របពេលដែល​អ្នកត្រូវញី​បាតដៃ​របស់អ្នក​ចូលគ្នា ដើម្បីរក្សា​កម្តៅ។
- នៅពេល​ចាប់ផ្តើម​ម៉ាស្សាម្តងទៀត​នៅសប្តាហ៏​ក្រោយៗទៀត សុដន់​របស់អ្នក​នឹងចាប់ផ្តើម​តឹងណែន និងមូល​ក្លំស្អាត។

៣. ប្រទាលកន្ទុយ​ក្រពើ និង​ទឹកផ្សំអាហារ
ប្រទាលកន្ទុយក្រពើ​ជាឱសថអស្ចារ្យ​មួយទៀត ដែលអាច​ធ្វើឲ្យសុដន់​របស់អ្នក​មូលក្លំ និង​តឹងណែនល្អ។

វិធីធ្វើ៖
- ដាក់ប្រទាល​កន្ទុយក្រពើ និងទឹកផ្សំ​អាហារ​ចូលក្នុង​ត្បាល់ រួច​បុកបញ្ចូលគ្នា
- ប្រើវាម៉ាស្សា​លើសុដន់​របស់អ្នក​រយៈពេល ២-៣នាទី
- អនុវត្តវិធីនេះ​ជាប្រចាំ ដើម្បីទទួល​បានលទ្ធផលល្អ​ប្រសើរ៕

Tuesday, March 8, 2016

បញ្ជី​ឈ្មោះ​ក្រុម Cambodia All Stars មាន​កីឡាករ​មក​ពី​ក្រុម​តែ​៦​ក្នុង​លីគ​កំពូល​កម្ពុជា

គ្រូបង្វឹកក្រុម​​ Cambodia All Stars លោក ប្រាក់​ សុវណ្ណារ៉ា បានកោះហៅកីឡាករ ចំនួន២៥ នាក់  មកពី៦ក្លិប ក្នុងលីគកំពូលកម្ពុជា ក្នុងនោះមានកីឡាករ របស់ភ្នំពេញក្រោន ១នាក់ អគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ ម្នាក់ ណាហ្គាវើល ២នាក់ ក្រសួងការពារជាតិ ៤នាក់ ព្រះខ័នរាជស្វាយរៀង ៦នាក់ និង បឹងកេតអង្គរ  ចំនួន៩នាក់។

គួរបញ្ចាក់ថា នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ក្រុមបាល់ទាត់ Cambodia All Stars  (ក្រុម​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​លីគកំពូលកម្ពុជា) នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិមួយជាមួយនឹងក្រុមបាល់ទាត់  Lao All Stars (ក្រុម​កីឡាករ​ដែល​ប្រកប​អាជីពនៅលីគកំពូលឡាវ) ដើម្បីជាការរំលឹងខួបលើកទី ៦០  នៃទំនាក់ទំនងការទូត រវាងកម្ពុជា នឹង ឡាវ ហើយ​ការ​ប្រកួត​នេះនឹងត្រូវធ្វើឡើងនៅ រាជធានីភ្នំពេញ  នាទីលានស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ វេលាម៉ោង ៦:៣០ នាទីល្ងាច។

បញ្ជីរាយនាម មន្រ្តី កីឡាករ ក្រុម​Cambodia All Stars
.
គោត្តនាម នាម
ក្លិប
តួនាទី
1
ម៉ៃ តុលា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
អ្នកចាត់ការ​ក្រុម​
2
ប្រាក់ សុវណ្ណារ៉ា
បឹងកេតអង្គរ
គ្រូបង្វឹក​
3
សាប៊ូន វិនតា
បឹងកេតអង្គរ
គ្រូជំនួយ
4
ប្រាក់ វណ្ណនី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
គ្រូអ្នកចាំទី
5
សុខ រដ្ឋា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
មន្ត្រីគ្រប់គ្រងសម្ភារៈ
6
កុក បូរីស
ភ្នំពេញក្រោន
ការពារ
7
ប្រាក់ ភារុណ
អគ្គស្នងការដ្ឋាននគរបាលជាតិ
ចាំទី
8
Mizuno Hikaru
ព្រះខ័នរាជស្វាយរៀង
បម្រើ
9
សឿយ វិសាល
ព្រះខ័នរាជស្វាយរៀង
ការពារ
10
ប្រាក់ មុន្នីឧត្តម
ព្រះខ័នរាជស្វាយរៀង
ប្រយុទ្ធ
11
ហួយ ផល្លីន
ព្រះខ័នរាជស្វាយរៀង
បម្រើ
12
សំអឿន ពិដោរ
ព្រះខ័នរាជស្វាយរៀង
ការពារ
13
នេន សុធារដ្ឋ
ព្រះខ័នរាជស្វាយរៀង
ការពារ
14
Yuya Wada
បឹងកេតអង្គរ
បម្រើ
15
Ajayi Samuel Gbenga
បឹងកេតអង្គរ
ប្រយុទ្ធ
16
សុខ សុវណ្ណ
បឹងកេតអង្គរ
ការពារ
17
ទូច បញ្ចុរ៉ង
បឹងកេតអង្គរ
ការពារ
18
ចាន់ វឌ្ឍនាការ
បឹងកេតអង្គរ
ប្រយុទ្ធ
19
Esoh Omogba
បឹងកេតអង្គរ
ប្រយុទ្ធ
20
រស់ សំអឿន
បឹងកេតអង្គរ
ការពារ
21
ស៊ូ យ៉ាទី
បឹងកេតអង្គរ
ចាំទី
22
ហុង ផេង
បឹងកេតអង្គរ
ការពារ
23
ច្រឹង ពលរដ្ឋ
ក្រសួងការពារជាតិ
បម្រើ
24
ឈិន ឈឿន
ក្រសួងការពារជាតិ
បម្រើ
25
Joe Myong-Ho
ក្រសួងការពារជាតិ
ប្រយុទ្ធ
26
អ៊ុំ សេរីរ័ត្ន
ក្រសួងការពារជាតិ
ចាំទី
27
គួច សុកុម្ភៈ
ណាហ្គាវើល
បម្រើ
28
ស៊ុន​ សុវណ្ណរិទ្ធី
ណាហ្គាវើល
ការពារ

Friday, March 4, 2016

ក្មេងស្រីម្នាក់ឈឺក្បាលអស់កន្លះឆ្នាំមិនដឹងមូលហេតុ ពេលទៅជួបពេទ្យទើបដឹងថា មានប៉ារ៉ាសិតនៅក្នុងខ្លួន

ប្រទេសថៃ៖  តាមគេហៈទំព័ររបស់ថៃបានអោយដឹងថា មានក្មេងស្រីម្នាក់បានមានអាការៈ ឈឺក្បាល ហើយនិងឈឺចាប់តាមសាច់ដុំអស់រយៈពេលអស់កន្លះឆ្នាំមកហើយ ដោយនាងមិនអាចក្រោកឈរបាននោះទេ។
អ្វីដែលនឹកស្មានមិនដល់នោះនៅពេលដែលរូបនាងបានទៅជួបគ្រូពេទ្យ ពេលនោះបានរកឃើញថា នាងមានប៉ារ៉ាសិតនៅក្នុងខួរក្បាលមានប្រវែងរហូតដល់ទៅ 30 សង់ទីម៉ែត្រឯណោះ។

លោកគ្រូពេទ្យបានមានប្រសាសន៏ថា មូលហេតុដែលបានធ្វើអោយក្មេងស្រីរងគ្រោះមានប៉ារ៉ាសិតបែបនេះ ដោយសារនាងញ៉ាំសាច់ដែលមិនបានឆ្អិនល្អ ហើយនិងញ៉ាំបន្លែឆៅ។ នៅពេលដែលនាងបានញ៉ាំបន្លែឬសាច់ឆៅដែលមានមេរោគ វាបានធ្វើដំណើរ ចូលទៅក្នុងប្រព័ន្ធរំលាយអាហារ ហើយបន្ទាប់មកវាបានចូលទៅក្នុងសរសៃរឈាម ហើយឈាមដល់ចូលខួរក្បាលតែម្តង។ លោកវេជ្ជៈបណ្ឌិតក៏បាន ព្រមានដល់មនុស្សគ្រប់គ្នាផងដែរកុំអោយទទួលទានអាហារមួយចំនួនដូចខាងក្រោម៖
  • លៀស
  • បង្គារ
  • ត្រីដែលទើបតែនេសាទបានពីបឹង
  • សាច់គោរ ឬសាច់ចៀមដែលចម្អិនមិនបានល្អ
  • ខ្យង ឬ ខ្ចៅ
  • ខាងលើនេះគឺជាមេរៀនសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារមួយចំនួនដែលបានរៀបរាប់អោយមានការគិតគូរនិងយកចិត្តទុកដាក់ឡើងវិញចំពោះសុខភាពផ្ទាល់ខ្លួនដើម្បីកុំអោយមានបញ្ហាដូចក្មេងស្រីខាងលើ។

Thursday, March 3, 2016

តើ Windows ធ្វើការរក្សារទុកនូវឯកសារក្នុង Cache ដែរឬទេក្នុងពេលវាកំពុងធ្វើការផ្លាស់ប្តូរទីតាំងទិន្ន័យ?


សួរស្តីអ្នកទាំងអស់គ្នា!​ ជាការពិតនៅពេលដែលលោកអ្នកធ្វើការផ្លាស់ប្តូរទីតាំងឬទីន្ន័យពីកន្លែងមួយទៅកាន់កន្លែងមួយទៀតនៅក្នុងម៉ាសុ៊ីនកំព្យួទ័រ លោកអ្នកប្រាកដជាមិនបានចាប់អារម្មណ៏ថាមានអ្វីកំពុងដំណើរការជាសំងាត់នៅក្នុងប្រពន្ធ័ដំណើរការរបស់ម៉ាសុ៊ីនកំព្យួទ័រលោកអ្នកទេ។ លោកអ្នកគ្រាន់តែអាចមើលឃើញថាលោកអ្នកបានធ្វើការផ្លាស់ប្តូរទីតាំងឬថតចំលងឯកសារនោះចប់ឬមិនចប់តែប៉ុណ្ណោះ។
ប៉ុន្តែវាមានសំនួរមួយលើកឡើងថា តើវាមានការថតចំលងនូវឯកសារទាំងនោះក្នុងពេលដំណាលគ្នានេះផងដែរពីប្រពន្ធ័ដំណើរការរបស់ម៉ាសុ៊ីនកំព្យួទ័ររបស់យើង ដែលយើងមិនបានដឹងដែរឬទេ?
ជាមួយនិងចំងល់បែបនេះ ងៃនេះ iSpcified បានលើកយកមកចងក្រងនូវដំណោះស្រាយមួយដែលវាក៏ជាចំងល់របស់មិត្តអ្នកអានរបស់យើងម្នាក់ដែលបានធ្វើការសួរមកកាន់យើងខ្ញំដូចតទៅ៖
  • សំនួរ៖
ខ្ញូំបានបានធ្វើការដោតចូលនូវ USB Flash Drive របស់ខ្ញុំបាទចំនួនពីរចូលទៅក្នុងម៉ាសុីនកំព្យូទ័រ Laptop របស់ខ្ញុំដែលដំណើរការជាមួយនិងប្រពន្ធ័ប្រតិបត្តិការ Windows 7 ហើយបានធ្វើការចំលងឯកសារពី USB មួយទៅកាន់ USB មួយទៀតដោយត្រង់ផ្ទាល់តែម្តង។ ចំងល់របស់ខ្ញូំគឺថា តើ ម៉ាសុីនកំព្យូទ័រ Laptop របស់ខ្ញុំ អាចមានបានធ្វើការថតចំលងនូវឯកសារទាំងនេះដូចគ្នាផងដែរឬទេ ក្នុងដំណាក់កាលដែលខ្ញុំកំពុងតែធ្វើការថតចំលងពីកន្លែងមួយទៅកាន់កន្លែងមួយទៀតនោះ?
តើម៉ាសុីនកំព្យូទ័រធ្វើការថតចំលងទុកនូវឯកសារណាមួយដូចគ្នាដែរឬទេ ក្នុងកំឡុងពេលយើងធ្វើការផ្លាស់ប្តូរឯកសារនោះពី USB មួយទៅកាន់ USB មួយទៀត? 
  • ចំលើយ៖
ប្រិយមិត្តយើងម្នាក់បានផ្តល់ចំលើយដូចខាងក្រោមនេះ៖
សំរាប់ខ្ញុំ សូមឆ្លើយថាទេ ។ ជាការពិតផ្នែកខ្លះនៃឯកសារទាំងនោះអាចត្រូវបានថតទុកនៅក្នុង Cache របស់អង្គចងចាំ Memory ប៉ុន្តែបើសិនជាយើងចង់ធ្វើការទាញយកឯកសារទាំងអស់នោះពីក្នុង Cached Memory ហើយធ្វើការពិនិត្យមើលថាតើបំណែកឯកសារមួយណានោះមានមួយណានោះមិនមាន គឺជារឿងមួយពីបាក ហើយដែលអាចនិយាយថាវាមិនអាចទៅរួចឡើយ។
ប្រិយមិត្តយើងម្នាក់ទៀតបានផ្តល់ចំលើយដូចខាងក្រោមនេះ៖
សំរាប់ខ្ញុំ ខ្ញុំគិតថាមាន ក៏ប៉ុន្តែវានៅតែដូចជាមិនបានការដដែល ពីព្រោះឯកសារទាំងអស់នោះត្រូវបានធ្វើការថតចំលងដោយប្រពន្ធ័ តែនៅលើអង្គចងចាំ ដែលវាមិនមែនជាការថតចំលងជាប់ដូចនៅលើ HDD ទេ។ ដូច្នេះឯកសារទាំងអស់នោះ​ គឺវាស្ថិតនៅតែក្នុងមួយពេលណាមួយតែប៉ុណ្នោះ ហើយវានឹងបាត់ទៅវិញ។ ដូចជានៅពេលដែលអ្នកធ្វើការ Reboot ម៉ាសុីនកំព្យូទ័រ Laptop របស់លោកអ្នក វានឹងធ្វើអោយបំណែកនៃឯកសារទាំងឡាយដែលមាននៅលើអង្គចងចាំនឹងបាត់បង់ទាំងអស់។

Wednesday, March 2, 2016

ល្បិចងាយៗ សំរាប់អ្នកដែលចង់បាន បបូរមាត់ពណ៌ស៊ីជំពូ និង ចាកឆ្ងាយពីការប្រេះបែក


ថ្ងៃនេះបែកធ្លាយសូម លើកយកល្បិចងាយៗ ដែលអាចជួយអោយបបូរមាត់របស់អ្នក ប្រែជាពណ៌ស៊ីជំពូ និង ចាកឆ្ងាយពីការប្រេះបែក។ ចង់ដឹងថាគ្រឿងផ្សំមានអ្វីខ្លះ តោះទៅទាំងអស់គ្នា៖

វិធីទី ១៖
គ្រឿងផ្សំ៖
- ប្រេងអាល់ម៉ុន ១ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នា លាបទៅលើបបូរមាត់ ហើយម៉ាស្សាថ្នមៗ ទុកចោលរយៈពេល ៣០នាទី សឹមលាងចេញ ហើយជូតបបូរមាត់អោយស្ងួត។ ធ្វើវារាល់ពេលយប់មុនពេលចូលគេង។

វិធីទី២៖
គ្រឿងផ្សំ៖
- ស្រទាប់ផ្កាកូលាបក្រហម ១ ក្តាប់កិនវាអោយម៉ដ្ឋ
- ក្រែមទឹកដោះគោ ១ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា ច្របល់អោយសព្វ។ លាបវាទៅលើបបូរមាត់របស់អ្នក ទុកចោលរយៈពេល ២០ នាទី។ បន្ទាប់មកលាងចេញជាមួយទឹកដោះគោឆៅ រួចហើយសឹមលាងទឹកធម្មតាតាមក្រោយ។ វិធីមួយនេះអាចជួយជំរុះកោសិកាស្បែកងាយចេញពីលើបបូរមាត់របស់អ្នក។

វិធីទី៣៖
គ្រឿងផ្សំ៖
- ម្សៅរមៀត ១ ចុងស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា រួចហើយលាបទៅលើបបូរមាត់ ទុកចោលរយៈពេល ១០នាទី។ រួចលាងចេញជាមួយទឹកធម្មតា។ 

បន្ថែម៖
- ជៀសវាងការប្រើក្រែមលាបបបូរមាត់ដែលគ្មានគុណភាព
- ជំរះគ្រឿងសំអាងចេញអោយបានស្អាត មុនពេលចូលគេង
- ជៀសវាងការញុំាកាហ្វេ​ រឺតែច្រើនហួសប្រមាណ
- លាបទឹកឃ្មុំមុនពេលចូលគេងជារៀងរាល់យប់
- ញុំាទឹកអោយបានច្រើន៕