Tuesday, October 25, 2016

ថោន​ បញ្ជាក់​រឿង​ក្រសួង​ចេញ​វិធាន​ការ​ព្រមាន​បទ “ជីវិតអ្នកប្រដាល់”

ក្រោយ​ក្រសួង​ចេញ​វិធានការ​៦​ចំណុច​​ពាក់​ព័ន្ធ​នឹង​បទ​ចម្រៀង​​ “ជីវិត​អ្នក​ប្រដាល់”​ របស់​តារា​ចម្រៀង​ខេម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​បងប្អូន​កីឡាករ​ប្រដាល់​ និង​ទស្សនិកជន​មួយ​ចំនួន​នោះ​​ ​លោក អ៊ា វឌ្ឍនា អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​ថោន​​ប្រាប់​ថា​រឿង​នេះ វា​បាន​កន្លង​ផុត​ទៅ​ ជាង​២​ខែ​ហើយ​ ភាគី​ទាំង​សង្ខាង​ក៏​បាន​ជួប​ពិភាក្សា​ដោះស្រាយ​គ្នា​រួច​អស់​ហើយ។​​​

អ្នក​ចាត់​ការ​ទូ​ទៅ​ក្នុង​ផលិតកម្ម​ថោន​ខាង​លើ​​ថ្លែង៖ “ការពិត​រឿង​រ៉ាវ​​នេះ​​បាន​បញ្ចប់​ទៅ​យូរ​​ណាស់​ដែរ​ហើយ​ ក្នុង​នោះ​ខាង​ពួក​ខ្ញុំ​ក៏​បាន​ជួប​ពិភាក្សា​ និង​ធ្វើ​សេចក្តី​ព្រមព្រៀង​រាល់​កំហុស​ដែល​​បាន​កើត​ឡើង​ដោយ​អចេតនា ជាមួយ​ខាង​ក្រសួង​រួច​រាល់​អស់​ហើយ​ដែរ។ ប៉ុន្តែ​មិន​ដឹង​ថា​បណ្ដា​ផេគ​មួយ​ចំនួន​ ហេតុ​អ្វី​បាន​សើរើ​យក​មក​ផុស​វិញ​យ៉ាង​ដូច្នេះ”។

%e1%9e%81%e1%9f%81%e1%9e%98%e1%9f%a1ចំណុច​មួយ​ចំនួន​ ដែល​ផេគ​មួយ​បាន​ផុស​ពាក់ព័ន្ធ​នឹង​បទ ជីវិត​អ្នកប្រដាល់​ ក្នុង​បណ្តាញ​សង្គម​

​​យ៉ាង​ណា​មិញ​​លោក​ អ៊ា វឌ្ឍនា​ បញ្ជាក់​​ទៀត​ថា​​បទ “ជីវិត​អ្នក​ប្រដាល់” ដែល​ពីដំបូង​ឡើយ​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​បងប្អូន​កីឡាករ​ប្រដាល់់​ក៏ដូចជា​ទស្សនិកជន​មួយ​ចំនួននោះ​ ពេល​នេះ​បាន​កែ​ទំនុក​ច្រៀង​​សាជាថ្មី មិន​មាន​ពាក្យ​ពេចន៍​ដូច​អ្វី​ដែល​ក្រសួង និង​ខាង​សហព័ន្ធ​ភាពកីឡា​​បាន​លើក​ឡើង​ត្រង់​ពាក្យ​ថា​ “តិរច្ឆាន” ដូច​កាល​ពីមុន​ឡើយ​ ​ទៀត​សោត​បទ​នេះ​​​មិន​មាន​យក​ទៅ​ធ្វើ​អាជីវកម្ម​ផលិត​ជា​ MV ​នោះ​ទេ។​​​​

ជាក់​ស្តែង​​នៅ​ក្នុង​កម្មវិធី​​ “ស៊ីអារម្មណ៍” របស់​ស្ថានីយ៍​ទូរទស្សន៍​ PNN បាន​អញ្ជើញ​​តារា​ចម្រៀង ខេម ឡើង​ច្រៀង​កាល​ពី​ប្រមាណ​មួយ​ខែ​មុន​ ឃើញ​ថា​រាល់​ពាក្យ​ពេជន៍​​ក្នុង​បទ​ចម្រៀង​គឺ​​បាន​ផ្លាស់​ប្តូរ​ ជាពិសេស​ត្រង់​ឃ្លា​ “ថ្ងៃ​ខ្លះ​ខ្លួន​ខ្សោយ​ទប់​ទល់​​លែង​បាន ដូច​សត្វ​តិរច្ឆាន ត្រូវ​គេ​វាយ​ដំ ” ជំនួស​ដោយ​ឃ្លា “ថ្លៃ​ខ្លះ​ខ្លួន​ខ្សោយ​ទប់​ទល់​លែង​បាន​ ឈឺហួស​ប្រមាណ ​ត្រូវ​គេ​វាយ​ដំ” វិញ។

khem2newsongខេម ច្រៀង​​បទ​ “ជីវិត​អ្នកប្រដាល់”​ ក្នុង​កម្មវិធី “ស៊ីអារម្មណ៍” របស់​ទូរទស្សន៍ PNN

ជួប​ជាមួយ​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​ដូច​នឹង​លោក អ៊ា វឌ្ឍនា បាន​បញ្ជាក់​ដែរ​ថា​វា​បាន​កន្លង​ផុត​ទៅ​យូរ​ហើយ​។ ក្នុង​នោះ​ភាគី​ខាង​ផលិតកម្ម​ និង​រូប​លោក​ផ្ទាល់​ក៏​បាន​ជួប​ពិភាក្សា​​​គ្នា​ពី​បទ​ “ជីវិត​អ្នក​ប្រដាល់”​ នេះ​រួច​រាល់​ដែរ។

រាល់​បទ​ចម្រៀង​ដែល​ខាង​ផលិតកម្មនានា​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ ខាង​​ក្រសួង​មិន​បាន​ពិនិត្យ​មុន​ឡើយ​ ប៉ុន្តែ​បើ​ករណី​រាល់​បទ​ចម្រៀង​ដែល​​ចេញ​មក​​ ធ្វើ​ឲ្យ​ប្រាសចាក​ពី​ក្រម​សីលធម៌​​ ឬ ប្រពៃណី​ជាតិ​ខ្មែរ​ នោះ លោក​ ស៊ិន ចន្ទសាយ៉ា​ ថា​​ខាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នឹង​មាន​វិធាន​ការ​នានា ដោយ​ផ្អែក​ទៅ លើ​ខ្លឹម​សារ​នៃបទ​ទាំង​នោះ។

pu-prum-1ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត

ប្រធាន​នាយក​ដ្ឋាន​រូប​នេះ​បញ្ជាក់​ទៀត​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា​ផេគ​ណា ​យក​ពត៌មាន​នៃ​បទ​នេះ​មក​សើរើ​ឡើង​វិញ​នោះ​ទេ ព្រោះ​វា​បាន​កន្លង​​ផុត​ទៅ យូរ​ដែរ​ហើយ​។ យើង​ក៏បាន​ដោះស្រាយ​គ្នា​រួច​អស់​ហើយ​ដែរ​។ វិធាន​ការ​ព្រមាន​ទាំង​៦​ចំណុច​ ទាំង​សង្ខាង​គឺ​បាន​ព្រម​ព្រៀង​គ្នា​រួច​អស់​ហើយ​។ បើ​ចេះ​តែ​មាន​ផុស​បន្ត​បន្ទាប់​ដូច្នេះ ពេល​ណា​បទ​នេះ​នឹង​កប់​បាត់​”។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង​​លោក ស៊ិន ចន្ទសាយ៉ា សំណូម​ពរ​ក៏​ដូចជា​ស្នើ​សុំ​គ្រប់​បណ្តា​ផេគ​ក្នុង​បណ្ដាញ​សង្គម​ និង​សិល្បករ​​នានា​ សូមឈប់​បន្ត​យក​បទ​ “ជីវិត​អ្នក​ប្រដាល់”​​នេះ​មក​ច្រៀង​ និង​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏បាន​ធ្វើ​​សេច​ក្តី​ហាម​ប្រាម​ទៅ​ដល់​ខាង​ផលិតកម្ម​រួច​ហើយ​ ថា​ឲ្យ​ដក​បទ​នេះ​ចេញ​ពី​ក្នុង​ប្រព័ន្ធ​យូធូប​ផ្លូវការ​​ថោន​៕

CV11 ជាប់ក្នុងបញ្ជីឈ្មោះខ្សែប្រយុទ្ធឆ្នើមទាំង ១១ រូបនៃលីគកំពូលនៅតំបន់អាស៊ានប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ footballchannelasia បានឱ្យដឹងថា កីឡាករចាន់ វឌ្ឍនាកា របស់ក្លឹបបឹងកេតអង្គរ បានជាប់ក្នុងបញ្ជីឈ្មោះខ្សែប្រយុទ្ធឆ្នើមទាំង ១១ រូបដែលបានលេងនៅតាមបណ្តាលីគកំពូលនានាក្នុងតំបន់អាស៊ានប្រចាំឆ្នាំ២០១៦នេះ។ គេហទំព័រខាងលើបានបន្ថែមថា ខ្សែប្រយុទ្ធដែលត្រូវបានគេប្រសិទ្ធនាមថា Gareth Bale របស់កម្ពុជានេះ គឺជាតារាបាល់ទាត់ដ៏មានប្រជាប្រិយមួយរូប ហើយគេក៏បានបង្ហាញនូវទម្រង់លេងដ៏ល្អនារដូវកាលឆ្នាំ២០១៦ នេះថែមទាំងរកបានគ្រាប់បាល់ចំនួន ២២ គ្រាប់ដល់ក្រុមរបស់ខ្លួន ជាហេតុធ្វើឱ្យក្លឹបបឹងកេតអង្គរបានលើកពានលីគកំពូលកម្ពុជាជាលើកទី២ តែម្តង។

 សូមបញ្ជាក់ថា សម្រាប់កីឡាករឆ្នើមទាំង ១០ ផ្សេងទៀតនោះមានដូចជា៖ Cleiton Silva (Muangthong United F.C-ថៃ), Rafael Ramazotti  (Brunei DPMM FC ប៉ុន្តែលេងនៅ S League របស់សិង្ហបុរី), Gastón Merlo (SHB Đà Nẵng FC-វៀតណាម), Jorge Pereyra Díaz (Johor Darul Ta’zim FCm-ម៉ាឡេសុី), Win Naing Soe (Yadanarbon FC-មីយ៉ាន់ម៉ា), KEITH MURTU NAH (Yadanarbon FC-មីយ៉ាន់ម៉ា), Christopher Chizoba (Ayeyawady United-មីយ៉ាន់ម៉ា),  Marcel Sacramento (Semen Padang FC-ម៉ាឡេសុី),  Adrián Gallardo Valdés (Ceres FC-ហ្វីលីពីន), Abu Razarh Kamara (VSV United -ឡាវ)។ គួររំលឹកថា ខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា ឬ CV11 ដែលជាកីឡាករបាល់ទាត់ឆ្នើមមួយរូបនៅកម្ពុជានោះទើបតែបានគ្រងតំណែងជាកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឬមិត្តហ្វូនលីគ នៅរដូវកាល២០១៦ ។ ទន្ទឹមនឹងនេះ រូបគេក៏ធ្លាប់រកបានគ្រាប់បាល់ជាច្រើនដល់ក្រុមជម្រើសជាតិកម្ពុជាទាំងក្នុងការប្រកួតមិត្តភាពអន្តរជាតិ ក៏ដូចជាការប្រកួតក្នុងក្របខណ្ឌដណ្តើមពានរង្វាន់អន្តរជាតិផងដែរ៕

នារី​ស្បែក​​ខ្មៅ​ដូច​ធ្យូង​​​​ត្រូវ​គេ​​មាក់ងាយ​ ក្លាយ​ជា​តារា​​​ល្បី​លើ​អ៊ីនធឺណិត

Khoudia Diop ជា​ក្មេង​ស្រី​​វ័យ​១៩​ឆ្នាំ​​​ ​​ជនជាតិ​សេណេហ្គាល់ ធ្លាប់​ត្រូវ​គេ​មាក់ងាយ​ ធ្វើ​បាប​​ដោយ​សារ​សម្បុរ​ស្បែក​​ខ្មៅ​ពី​កំណើត​ស្ទើរ​រាល់​ថ្ងៃ ពេល​នេះ​​ក្លាយ​ជា​​តារា​ម៉ូដែល​សេណាហ្គាល់ ​គួរ​​ឲ្យ​ចាប់​​អារម្មណ៍។

dark-skin-model-melanin-goddess-khoudia-diop-1

​​Khoudia ​ត្រូវ​អ្នក​ជំនាញ​មើល​ឃើញ​ថា​ មាន​ស្បែក​ខ្មៅ​តាំង​ពី​ចុង​ជើង​រហូត​​ដល់​​ក្បាល​ សក់​រួញ ​ធ្មេញ​ស ស្បែក​រលោង​ម៉ដ្ឋ​ ដែល​ជា​សម្រស់​ពី​​​ធម្មជាតិ​ដ៏​ស្រស់​ស្អាត។

Khoudia ត្រូវ​បាន​​គេ​ដាក់​រហស្សនាម​ថា​ “ម្ចាស់ក្សត្រី​ Melanin”​ រូប​នេះ​​និយាយ​ប្រាប់​ថា “ខ្ញុំ​បាន​ទទួល​រង​​ពាក្យ​លូកលាន់ សើច​ចំអក​​ជា​ច្រើន​តាំង​​ពី​តូច​​ដោយ​សារ​ពណ៌​ស្បែក សូម្បី​​អ្នក​​ប្រើ​អ៊ីនធឺណិត​តាម​ comment ​សម្លុត​​រហូត។ ពេល​ខ្ញុំ​ធំឡើង​ ខ្ញុំ​រៀន​រស់​​​ស្រលាញ់​ខ្លួន​ឯង​​ឲ្យ​បាន​ច្រើន​​​រៀង​រាល់​ថ្ងៃ និង​តាំង​ចិត្ត​​មិន​​ខ្វល់​នឹង​​អ្នក​ប្រមាថ​ខ្ញុំ​ទាំង​អស់”។

នៅ​អាយុ​ ១៧​ឆ្នាំ នាង​​បាន​ជាប់​តេស្ត​ជា​​តារា​ម៉ូដែល​ និង​​បាន​ទាញ​ចំណាប់​អារម្មណ៍​មហាជន​​​​លើ​អ៊ីនធឺណិត​​ច្រើនឡើង​ៗ​​រហូត​មាន​ហ្វេន ​​ជិត​ ២៤​ម៉ឺន​នាក់​លើ​បណ្ដាញ​សង្គម​ Instagram និង​ Facebook ជាង​​​២ម៉ឺន​នាក់​ថែម​ទៀត។ នាង​​ក៏​បាន​​ធ្វើ​ការ​លើក​ទឹក​ចិត្ត​​មនុស្ស​គ្រប់​គ្នា​​ ដែល​មានរូបរាង​កាយ​​ខុស​គេ​​​​​ ឲ្យ​​ចេះ​ស្រលាញ់​ខ្លួន​​ឯង​ផង​ដែរ៕

dark-skin-model-melanin-goddess-khoudia-diop-4

dark-skin-model-melanin-goddess-khoudia-diop-6

dark-skin-model-melanin-goddess-khoudia-diop-9

dark-skin-model-melanin-goddess-khoudia-diop-10

dark-skin-model-melanin-goddess-khoudia-diop-11

dark-skin-model-melanin-goddess-khoudia-diop-12

dark-skin-model-melanin-goddess-khoudia-diop-13

dark-skin-model-melanin-goddess-khoudia-diop-14

dark-skin-model-melanin-goddess-khoudia-diop-15

dark-skin-model-melanin-goddess-khoudia-diop-2

dark-skin-model-melanin-goddess-khoudia-diop-7

dark-skin-model-melanin-goddess-khoudia-diop-8

បែកធ្លាយមូលហេតុ​ដែលនាំ​ឲ្យ​អតីតប្រធានាធិបតី​លីប៊ី លោក ហ្គាដាហ្វី ត្រូវបាន​ប្រទេសមហាអំណាច​ផ្សំ​គំនិតគ្នា​សម្លាប់លោក

(លីប៊ី)៖ រយៈពេល០៥ឆ្នាំ បន្ទាប់ពីការសា្លប់របស់មេដឹកនាំលីប៊ី លោក ហ្គាដាហ្វី បងប្អូនជីដូនមួយរបស់លោកគឺលោក Ahmed Kadhafi ad-Dam បានចេញមុខធ្វើការពន្យល់ពី មូលហេតុមួយចំនួនដែល លោកផ្ទាល់អះអាងថា អាចជាកត្តាទាក់ទាញបណ្ដាប្រទេសលោកខាងលិច ឲ្យរៀបចំគំរោងធ្វើរដ្ឋប្រហារទម្លាក់ លោក ហ្គាដាហ្វី ពីអំណាចកាលពីឆ្នាំ២០១១។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT លោក Ahmed Kadhafi ad-Dam បានគូសបញ្ជាក់ថា គំរោងបង្កើតសហភាពអាហ្រ្វិក និងរដ្ឋាភិបាល អាហ្រ្វិករួមមួយ គឺជាមូលហេតុដ៏សំខាន់នៃការធ្វើអន្តរាគមន៍យោធានៅលីប៊ី រួមទំាងការធ្វើឃាតអតីតមេដឹកនាំលីប៊ី លោក ម៉ូអាម៉ា ហ្គាដាហ្វី។ លោក Ahmed Kadhafi បានលើកឡើងដូច្នេះថា «បណ្ដាប្រទេសលោកខាងលិច បានមើលឃើញពីការគំរាមកំហែង ដល់ផលប្រយោជន៍របស់ពួកគេ ដែលកើតចេញពីការ ដឹកនំាការតស៊ូរបស់លោក ហ្គាដាហ្វី ដើម្បីសេរីភាព ទ្វីបអាហ្រ្វិក និងបណ្ដេញពួកប្រទេសអាណានិគមចេញពីអាហ្រ្វិក»
បងប្អូនជីដូនរបស់លោក ហ្គាដាហ្វី រូបនេះបានឱ្យដឹងទៀតថា នៅឆ្នាំ១៩៩៩ លោក Mouammar Kadhafi បានដាក់ចេញនូវការជជែកដេញដោល មួយស្ដីពីការបង្កើតសហភាពអាហ្រ្វិក និងរដ្ឋាភិបាលអាហ្រ្វិករួបរួមមួយ ក្នុងគោលបំណងប្រមូលផ្ដុំសមត្ថភាពទ្វីបអាហ្រ្វិកទំាងមូល ហើយដែលនយោបាយនេះឯង គឺប្រឆំាងនឹង ផលប្រយោជន៍នៃបណ្ដាប្រទេសលោកខាងលិចមួយចំនួន ដូច្នេះទើបលោក ហ្គាដាហ្វី ត្រូវបានទម្លាក់ពីអំណាច និងត្រូវគេធ្វើឃាត។
ជាមួយគ្នានោះដែរលោក Ahmed Kadhafi បានជម្រុញឱ្យអង្គការសហប្រជាជាតិ និងអគ្គលេខាធិការថ្មី ត្រូវតែបើកការស៊ើបអង្កេតជុំវិញ ព្រឹត្តិការណ៍កាលពីឆ្នាំ២០១១ ត្បិតក្នុងរយៈពេលជាង ០៥ឆ្នាំមកនេះ ក្រុមប្រឹក្សាសន្តិសុខ មិនបានបើកការស៊ើបអង្កេតណាមួយនោះទេ។  
គួររំលឹកថាកាលពីខែមីនា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចអនុញ្ញាតឱ្យ មានការធ្វើអន្តរាគមន៍យោធាក្រោមការដឹកនំារបស់ សហរដ្ឋអាមេរិក បារំាង និង អង់គ្លេស នៅលីប៊ី ដើម្បីការពារជនស៊ីវិលពីកងកម្លំាងលោក ហ្គាដាហ្វី។ ក៏ប៉ុន្តែ០៥ឆ្នំាបន្ទាប់ពីរបបដឹនំា ហ្គាដាហ្វី រលំរលាយទៅ លីប៊ីនៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ ខណៈសេដ្ឋកិច្ចនិងការរស់នៅរបស់ ប្រជាជនលីប៊ី កំពុងធ្លាក់ចុះដុនដាប យ៉ាងខ្លំាងបើធៀបទៅនឹងកាលពីលោក ហ្គាដាហ្វី នៅមានជីវិត ប្រជាពលរដ្ឋលីប៊ីមានការសោកស្តាយចំពោះបញ្ហានេះ, ក្នុងនោះប្រជាពលរដ្ឋអ៉ីរ៉ាក់ក៏មានការ សោកស្តាយផងដែរ ចំពោះការសម្លាប់លោក សាដាម ហ៊ូនសេន ។ ម្យ៉ាងវិញទៀតសូម្បីតែអតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ក៏បានសារភាពដែរថា ប្រសិនបើលោក Kadhafi  និងលោក Saddam Hussein នៅមានជីវិត ក្រុម ISIS ក៏ទំនងជាមិនកើតមានឡើងដែរ៕

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​ថៃ ​ស្លៀក​ពាក់​ឈុត​ខ្មៅ​​ដើម្បី​កាន់​ទុក្ខ​​ស្ដេច

សង្កាត់​ភ្លើង​ពណ៌​នៅ​ក្រុងបាងកក​​ បាន​ចាប់ផ្ដើម​បើក​ដំណើរ​ឡើង​វិញ​ហើយ​​នៅ​ថ្ងៃ​ច័ន្ទ​​ម្សិលមិញ គឺ​រយៈពេល​​១០​​ថ្ងៃ ក្រោយ​​ព្រះ​​មហាក្សត្រ​ថៃ ភូមិបុល សោយ​ទិវង្គត តែ​អ្វី​​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ក្រុម​ស្ត្រី​​បម្រើ​​សេវាកម្ម​ផ្លូវ​ភេទ​ បាន​ស្លៀក​ពាក់​​ឈុត​ពណ៌​ខ្មៅ​ ដើម្បី​កាន់​ទុក្ខ។

​រំលង​​តែ​ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​ព្រះ​ចៅ​ ភូមិបុល សោយ​ទិវង្គត ​គេ​​ឃើញ​​​​ស្ត្រី​រកស៊ី​​ផ្លូវ​ភេទ​ជា​ច្រើន​នាក់ ​បាន​ឈរ​តម្រង់​ជួរ​​គ្នា​​​ត្រៀបត្រា​​ក្នុង​សំលៀក​​បំពាក់​ខ្លីៗ​​ ខើច​លើ​ខើច​ក្រោម​ ស្បែង​ជើង​ក​វែង​ ឬ​កែង​ពណ៌ខ្មៅ ជា​សញ្ញា​​ពួក​គេ​​ចូល​រួម​កាន់​ទុក្ខ។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ទីក្រុង​បាង​កក​​អាយុ​ ២៦​ឆ្នាំ​ម្នាក់​​និយាយ​ថា​ “​វា​​នៅ​តែ​ស្ងាត់​។ គ្រប់​គ្នា​​កំពុង​​ក្រៀមក្រំ ព្រោះ​​មហាក្សត្រ​សោយទិវង្គត។ ​ប៉ុន្តែ​​យើង​​​​នៅ​បន្ត​​ធ្វើ​ការ​ដើម្បី​រក​ប្រាក់ គ្មាន​ការងារ​ណា​​យើង​អាច​ធ្វើ​បាន​​ក្រៅ​ពី​នោះ​ទេ។ យើង​ត្រូវ​តែ​​ចេញ​ទៅ​ក្រៅ​ហៅ​ភ្ញៀវ​ ​ដើម្បី​ប្រាក់”។

ស្ត្រី​​វ័យ​២៤​ឆ្នាំ​ម្នាក់​ទៀត ​បាន​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ដែរ​ថា “​​យើង​ស្លៀក​ពាក់​ខ្មៅ​​​ដើម្បី​ជា​ការ​គោរព ហើយ​យើង​​មិន​​ស្លៀក​ពាក់​ពណ៌​​ឆើត​ឆាយ​ទេ។ ប្រហែល​ ២សប្ដាហ៍​ទៀត ​យើង​​អាច​​ត្រលប់​មក​ធម្មតា​វិញ​​ហើយ​។ អាជ្ញាធរ​ បាន​យល់​​​ពី​បញ្ហា​ប្រ​ឈម​​នេះ​ ហើយ​អនុញ្ញាត​ឲ្យ​ពួក​យើង​​​រក​ស៊ី​ឡើង​វិញ”។ ​បារ ក្លឹប​កម្សាន្ត​ជា​ច្រើន​​បាន​បើក​ឡើង​វិញ​ ប៉ុន្តែ​​ភ្លើង​ពណ៌​មិន​ត្រូវ​ភ្លឺ​ខ្លាំង​ តន្ត្រី​ចាក់​តិចៗ​ ​កន្លែង​រាំ​ច្រៀង ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត​ទៀត​ផង​។

​បើ​តាម​ការ​ប្រកាស​​លើក​​មុន​​របស់​អាជ្ញាធរ​ សេវា​កម្ម​​​កម្សាន្ត​​គ្រប់​ប្រភេទ​​​ ត្រូវ​បាន​​ហាមប្រាម​រយៈ​ពេល​ ៣០​​ថ្ងៃ​​​ នៅ​​​តាម​​ទីតាំង​ទេសចរណ៍​​​ពេញ​និយម​នានា រួម​ទាំង​ពិធី​ជប់​លៀង​ តន្ត្រី​សប្បាយ​ៗ​​ផ្សេង​ទៀត​ ត្រូវ​បាន​ពន្យារពេល ឬ​លុប​ចោល​អស់​ដែរ។ ចំណែក​ប្រជាជន​ទូទាំង​​ប្រទេស​ ត្រូវ​គេ​អំពាវ​នាវ​ឲ្យ​ស្លៀក​​ឈុត​ខ្មៅ​ទាំងអស់​៕

Lee Tae Hoon៖«​ខ្ញុំ​​អាច​នឹង​​​លាលែង​ពី​ជម្រើស​ជាតិ​កម្ពុជា​​បើ​មិន​​ជាប់​វគ្គ​ ​ជម្រុះ AFF Suzuki Cup»

«ខ្ញុំអាចនឹងលាលែងពីក្រុមជាតិ បើសិនមិនជួយឲ្យកម្ពុជា ឡើងទៅវគ្គចែកពូល នៅ AFF Suzuki Cup 2016។» នេះជាសម្ដី របស់គ្រូបង្វឹកជម្រើសជាតិ Lee Tae Hoon បង្ហើបប្រាប់ Sport Refresh។

ក្រោយឈ្នះសិង្ហបុរីជាកំណត់ត្រាថ្មីរបស់កម្ពុជា ប៉ុន្តែអ្វីដែលផ្ដោតសំខាន់គឺវគ្គជម្រុះ AFF Suzuki Cup ដែលរៀបចំនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ២១ តុលា ខាងមុខ។
លោកនឹងបន្តពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអំពីគម្រោងទៅហ្វឹកហាត់នៅក្រៅប្រទេសយ៉ាងហោច ជិត មួយខែដែរ។ លោកបញ្ជាក់ថា បើគម្រោងមិនបានសម្រេច ១០០% ក៏ត្រូវតែព្យាយាមធ្វើដែរ ដើម្បីសម្រេចគោលដៅរបស់លោកក្នុងការចូលកាន់តំណែង ២ ដងនៅក្រុមជម្រើសជាតិ។
កាលដឹកនាំវគ្គជម្រុះ ឆ្នាំ ២០១០ មាន៥ពិន្ទុ ស្មើនឹងហ្វីលីពីន និង ឡាវ តែចាញ់គ្រាប់បាល់ស៊ុតបញ្ចូលទី។ ពេលនោះ ហ្វីលីពីន និង ឡាវជាអ្នកឡើងដល់វគ្គបន្ត។ វគ្គជម្រុះ ឆ្នាំ ២០១៤ កម្ពុជា (៦ពិន្ទុ) ឈ្នះ ២ ប្រកួត ចាញ់ពិន្ទុ ឡាវ (៩ពិន្ទុ) ស្របពេលមីយ៉ាន់ម៉ា (៩ពិន្ទុ) នៅកំពូលតារាង។ ពេលនោះ មីយ៉ាន់ម៉ា និង ឡាវ ឡើងទៅវគ្គចែកពូល។
វគ្គជម្រុះឆ្នាំ ២០១៦ នេះមាន ៤ ក្រុម ដូចជា កម្ពុជា ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត ដែលក្នុងយកតែមួយក្រុមប៉ុណ្ណោះទៅវគ្គចែកពូល។ នេះជាហេតុផលដែល លោក Lee Tae Hoon ត្រូវជម្នះ ចំពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះផង។

យ៉ាងណាក្ដី Lee Tae Hoon ជាមនុស្សទី១ដែលដឹកនាំជម្រើសជាតិឈ្នះ សិង្ហបុរី ក្នុងរយៈពេល ៤៣ ឆ្នាំមកនេះ។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះត្រូវ វិបសាយល្បីៗ ចុះផ្សាយពេញឆាកអន្តរជាតិ។
លើសនេះ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានជួយឲ្យកម្ពុជា ឡើងដល់វគ្គជម្រុះ World Cup ជាលើកដំបូង ទោះចាញ់ទាំងអស់នៃការប្រកួតក្នុងពូល កាលឆ្នាំ ២០១៥ ក៏ដោយ។ ក្នុងនោះជាឱកាសដំបូងដែលជើងខ្លាំង ជម្រើសជាតិសាម៉ូរ៉ៃ ជប៉ុន មកលេងទឹកដីកម្ពុជលើកទី១ដែរ។
លោក Lee Tae Hoon ចូលដឹកនាំជម្រើសលើកទី ខែ សីហា ២០១០ ដល់ ខែឧសភា ឆ្នាំ ២០១២ និង លើកទី២ ខែ កញ្ញា ឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ន៕

តើទារកក្នុងផ្ទៃពោះកំពុងតែធ្វើអ្វីខ្លះ? ​ដឹង​ហើយ​ហួស​ចិត្តម៉ង!

អ្នក​ទើប​តែមាន​ផ្ទៃពោះ​លើក​ដំបូង​មែនទេ? ​នេះត្រូវ​តែជា​ពេល​វេលា​មាន​ក្តីសុខ​សម្រាប់​អ្នក ​និង​គ្រួសារ​របស់​អ្នក។ ការ​នាំ​យក​ជីវិត​ថ្មីមួយ​មក​លើ​ពិភព​លោក​ដ៏ស្រស់​ស្អាត ​និងមាន​កូនតូច​នៅក្នុង​ផ្ទៃជា​អារម្មណ៍​មួយដែល​គ្មាន​ស្ត្រី​ណា​អាច​បក​ស្រាយ​បាន។ មាន​ស្ត្រី​ជាច្រើន​ដែល​តែង​តែចង់​ដឹងថា ​តើទារក​កំពុង​ធ្វើអ្វីខ្លះ​នៅក្នុង​ស្បូន​របស់​ពួក​នាង។ ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​អ្នក​ពី​រឿងរ៉ាវ​ជាច្រើន​ដែល​ទារក​ធ្វើនៅ​ក្នុង​ស្បូន។
យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យដឹង​ថា ​ទារក​មិន​ត្រឹមតែ​រៀន​ធ្វើ​ចលនា​ម្រាមដៃ,​ ម្រាមជើង ​និង​អវៈយវៈ​ដៃជើង​ប៉ុណ្ណោះ​ទេ ​តែវា​ក៏អាច​យល់​សប្តិ, ​ពេលខ្លះ​ស្ងាប, ​ជញ្ជក់​មេដៃ ​និងធ្វើ​រឿងជា​ច្រើន​ផ្សេង​ទៀតដែល​អ្នក​នឹក​ស្មាន​មិនដល់។

នៅពេល​អ្នក​ឆ្លុះអេកូ និង​សម្លឹង​មើល​ទារក​ក្នុង​ស្បូន​យ៉ាង​ជិត។ ​គភ៌​នៅតែ​រក្សាធ្វើ​ចលនា​ឥត​ឈប់​ឈរ ​ហើយ​ក៏អាច​ធាក់​អ្នក ​ឬជា​អារម្មណ៍​ល្អនៅ​ក្នុងពោះ។ អ្នក​ជំនាញ​ជាច្រើន​បាន​និយាយ​ថា ​គភ៌អាច​មាន​សមត្ថភាព​ធ្វើអ្វីៗ​បាន​ច្រើន​ជាង​ការ​ស្ងាប ​និង​ធាក់ពី​ខាង​ក្នុង​ស្បូន។​ នេះជា​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ទារក​ធ្វើ ​នៅ​ពេល​វានៅ​ក្នុង​ស្បូន​ម្តាយ៖
យំនៅក្នុងស្បូន
បើទោះ​បីជា​នេះ​ធ្វើឲ្យ​អ្នកខូច​ចិត្ត​ក៏ដោយ ​តែអ្នក​ជំនាញ​ក៏បាន​បង្ហាញ​ថា ​នៅ​ពេល​ឆ្លុះ​អេកូ​មើល​ឃើញ​ថា ​ទារក​មួយ​ចំនួន​ចូល​ចិត្ត​បង្ហាញ​ថា ​ពួកគេ​កំពុង​យំនៅ​ក្នុង​ស្បូន។
ភាពស្និតស្នាលនៅក្នុងស្បូន
ប្រសិន​បើអ្នក​ចង់​បាន​កូន​ភ្លោះ ​អ្នក​នឹង​ដឹងថា ​ទារក​ចូល​ចិត្ត​ភាព​ស្និទ្ធ​ស្នាល​ច្រើន។ ​តែទោះ​បីជា​យ៉ាង​ណា ​អ្នក​ជំនាញ​ក៏បាន​និយាយ​ថា ​ភាព​ជិត​ស្និទ្ធ​នេះ​ក៏អាច​កើត​ឡើង​ជាមួយ​នឹង​ម្តាយ។ ​ក្នុង​រយៈ​ពេល​ ១០ ​សប្តាហ៍​ចុង​ក្រោយ​នៃការ​មាន​ផ្ទៃពោះ ​ទារក​អាច​ស្តាប់​សម្លេង​របស់​ម្តាយ​បាន។
ត្អើកនៅក្នុងស្បូន
ទារក​អាច​ចាប់​ផ្តើម​ត្អើក​នៅដើម​ត្រីមាស​ដំបូង ​បើទោះ​បីជា​អ្នក​មិន​ចាប់​អារម្មណ៍​រហូត​ដល់​ដំណាក់​កាល​ក្រោយៗ​ទៀត​ក៏ដោយ។ ​ពេលខ្លះ ​ប្រសិន​បើអ្នក​យក​ចិត្តទុក​ដាក់​ឲ្យ​មែន​ទែន ​អ្នកនឹង​អាច​មាន​អារម្មណ៍​ថា ​ទារក​ត្អើក​នៅខាង​ក្នុង​ស្បូន​របស់អ្នក។
ញញឹមនៅក្នុងស្បូន
នៅកំឡុង​សប្តាហ៍​ទី ២៦​នៃការ​មាន​ផ្ទៃពោះ​របស់​អ្នក ​ទារក​នឹង​អាច​ធ្វើ​ចលនា​បាន​ច្រើន​យ៉ាង​នៅខាង​ក្នុង​ស្បូន។ ​វាជា​ពេល​វេលា​ដែល​ទារក​នឹងអាច​បង្ហាញ​ពីស្នាម​ញញឹម​បាន។
ស្ងាបនៅក្នុងស្បូន
ទារក​របស់​អ្នក​ក៏បង្ហាញ​ការ​ស្ងាប​នៅក្នុង​ស្បូន​ដែរ។ ​នេះ​ដោយ​សារតែ ​ទារក​តូច​បាន​ចំណាយ​ពេល​វេលា​គេង​ច្រើន ​និង​ធ្វើ​ចលនា​ច្រើន​នៅក្នុង​ផ្ទៃ ​វាធ្វើ​ឲ្យ​ទារក​ហត់​នឿយ ​បណ្តាល​ឲ្យ​ស្ងាប។
នោម​
ទារក​របស់អ្នក​ក៏អាច​នោម​នៅ​ក្នុង​ស្បូន។ ​ចុង​ត្រីមាសទី ​១ ទារក​នឹង​ចាប់​ផ្តើម​ផលិត​ទឹក​នោម។​
បើកភ្នែកនៅក្នុងស្បូន
ក្នុង​កំឡុង​សប្តាហ៍ទី ​២៨នៃ​ការ​មាន​ផ្ទៃពោះ ​ទារក​នឹង​ចាប់​ផ្តើម​បើកភ្នែក។ ​គេក៏​អាច​ប្រតិ​កម្ម​នឹង​ពន្លឺ ​នៅ​ពេល​ពោះត្រូវ​នឹង​ពន្លឺ​ ប៉ុន្តែនេះ​មិនមែន​ជា​បញ្ហា​ត្រូវ​ព្រួយ​បារម្ភ​ឡើយ។
ភ្លក់អាហារពេលល្ងាចរបស់អ្នក
អ្នក​ត្រូវ​ដឹង​ថា ​អាហារ​ណា​ដែល​អ្នក​បាន​ទទួល​ទាន ​គភ៌​នឹង​ទទួលបា​ន​រសជាតិ​ពី​អាហារ​នោះ។ ​យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឲ្យដឹង​ថា ​ក្នុង​សប្តាហ៍​ទី ១៥ ​គភ៌នឹង​ចាប់​ផ្តើម​ចូល​ចិត្ត​រសជាតិ​ផ្អែម ​ហើយ​ទារក​នឹង​ទទួល​យក​សារធាតុ​រាវផ្អែម​កាន់​តែច្រើន​ឡើង៕

Tuesday, October 18, 2016

រកបានហើយមធ្យោបាយបំបាត់ការធាត់ជ្រុលបានយ៉ាងលឿន មិនចំណាយប្រាក់ឡើយ ចង់ដឹងទាល់តែចុចមើលសិន! ជួយ share បន្តដល់អ្នកដែលចង់សម្រកគីឡូផង


រកបានហើយមធ្យោបាយបំបាត់ការធាត់ជ្រុលបានយ៉ាងលឿន មិនចំណាយប្រាក់ឡើយ ចង់ដឹងទាល់តែចុចមើលសិន! ជួយ share បន្តដល់អ្នកដែលចង់សម្រកគីឡូផង


រកបានហើយ មធ្យោបាយបំបាត់ការធាត់ជ្រុល បានយ៉ាងលឿនមិនចំណាយប្រាក់ឡើយ ចង់ដឹងទាល់តែមើលសិន! ជួយ share បន្តដល់អ្នកដែលចង់សម្រកគីឡូផង


ការពិសារតែល្ហុងជួយកំចាត់សារធាតុខ្លាញ់ក្នុងពោះវៀន ដែលជួយឲ្យអ្នកដែលធាត់ស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
* គ្រឿងផ្សំមាន៖
– ល្ហុង១ផ្លែ, ទឹក៤លីត្រ, ស្លឹកតើយ១០សន្លឹក។
* វិធីធ្វើ៖
– យកផ្លែល្ហុងចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម។
– ដាក់ដាំទឹក៤លីត្រឲ្យពុះរួចដាក់ល្ហុង និងស្លឹកតើយចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី។
– បន្ទាប់មកអ្នកអាចយកទឹករបស់វាមកឆុងជាមួយតែទុករយៈពេល
៥នាទីរួចស្រង់យកកាកតែចេញ ហើយអ្នកអាចពិសាវាជាប្រចាំបាន ចំណែកឯទឹកដែលនៅសល់យើងអាចរក្សារទុកក្នុងទូរទឹកកកបានប្រមាណ២-៣ថ្ងៃ។ ពេលអ្នកចង់ពិសាវាអាចយកមកកំដៅឡើងវិញហើយឆុងជាមួយតែពិសារបាន។
ផ្តល់សិទ្ធិដោយ៖ អ៊ាង សុផល្លែត