He is very very amazing student and good at speech. He is very funny and creative person.
Thursday, June 23, 2016
Tuesday, June 7, 2016
សញ្ញា 8 យ៉ាង ដែលបញ្ជាក់ថាមានពពួកប៉ារ៉ាស៊ីតនៅក្នុងខ្លួនអ្នក!
ពួកប៉ារ៉ាស៊ីត គឺសំដៅទៅលើ ពពួកព្រូន តេនញ៉ា (ប៉ារ៉ាស៊ីត ខាងក្នុង) ដែលវា ជាទូទៅ រស់នៅក្នុង ប្រព័ន្ធរំលាយ របស់មនុស្សយើង។ ហើយការ ដែលនាំ អោយកើតមាន ពពួកនេះ នៅក្នុងខ្លួន មនុស្សនេះដែរ គឺដោយសារ តែការបរិភោគ អាហារដោយ មិនមាន អនាម័យ ឆៅ ជាដើម។
យ៉ាងណាមិញ តើប្រិយមិត្ត ទាំងអស់គ្នា ដឹងទេ ថាតើ ធ្វើយ៉ាងណា ទើបដឹងថា មានពពួក ប៉ារ៉ាស៊ីត នៅខ្លួនរបស់ យើងទៅ? ខាងក្រោមនេះ គឺជារោគសញ្ញា ទាំង 8 ដែលបញ្ជាក់ថា ក្នុងខ្លួនអ្នក មានពពួក ប៉ារ៉ាស៊ីត !!!
- ទល់លាមក ឬរាគ
- អស់កម្លាំង
- មានកន្ទួល នៅលើស្បែក
- សង្គាតធ្មេញនៅពេលគេង
- ស្លេកស្លាំង (ខ្វះជាតិដែក)
- គេងមិនងាយលក់ ហើយឧស្សាហ៍ក្រោកនៅពេលយប់
- ញ៉ាំហើយនៅតែមិនឆ្អែត
- ឈឺសាច់ដុំ និងសន្លាក់
ដូចនេះ ប្រសិនបើ មិត្តអ្នកអាន ទាំងអស់គ្នា មានរោគសញ្ញា ទាំងប៉ុន្មាន ខាងលើនេះនោះ សូមប្រញាប់ រកថ្នាំ ព្យាបាល ឬលេបថ្នាំ ទំលាក់ សត្វល្អិត ហើយដើម្បី ធានាសុវត្ថិភាព ខ្ពស់នោះ គួរតែពិគ្រោះ ជាមួយនឹង គ្រូពេទ្យ។រោគសញ្ញា ១០ យ៉ាងនៃជំងឺមហារីក្រពេញអូវែ ដែលស្រ្តីគ្រប់រូបគួរស្វែងយល់
Thursday, June 2, 2016
វិធីងាយៗផ្ទេរទិន្នន័យមានលើ iPhone ចូល Android សម្រាប់អ្នកចង់ប្ដូរទូរសព្ទ
កន្លងមកបញ្ហាមួយដែលអ្នកប្រើប្រាស់តែងខ្វល់ខ្វាយពេលប្ដូរទូរសព្ទពី iPhone ទៅប្រើ Android វិញនោះ ការពិបាកផ្ទេរទិន្នន័យ។ ប៉ុន្តែឥឡូវនេះវាលែងជាបញ្ហាដោយគ្រាន់តែអនុវត្តន៍តាមវិធីងាយៗខាងក្រោមនេះ៖

@ដំបូងនៅលើ iPhone ត្រូវ Backup រាល់ទិន្នន័យដែលចង់ផ្ទេរដូចជា លេខទូរសព្ទឬរូបភាពចូលទៅក្នុងគណនី iCloud ដោយអនុវត្តន៍តាមរូបខាងក្រោម

@អំឡុងពេល Backup ចូរដំឡើងកម្មវិធី Samsung Smart Switch នៅលើទូរសព្ទ Android ដោយអាចទាញយកឥតគិតថ្លៃពី Play Store

@ពេលទាញយករួចបើកកម្មវិធីនោះឡើងរួចនៅត្រង់ Selelct your old device ជ្រើសពាក្យថា iOS device ហើយចុច Start

@ជាបន្តបញ្ចូលឈ្មោះនិងលេខសម្ងាត់នៃ Apple ID របស់អ្នក រួចរាល់ហើយចុច Sign In ពេលនោះទិន្នន័យនឹងចាប់ផ្ដើម Load

@ជាចុងក្រោយជ្រើសយកទិន្នន័យដែលចង់ផ្ទេររួចហើយចុចយកពាក្យ Import នោះទិន្នន័យនឹងចាប់ផ្ដើមផ្ទេរពីទូរសព្ទ iPhone ចូលក្នុងទូរសព្ទ Android ជាមិនខាន៕

Subscribe to:
Posts (Atom)
