Wednesday, April 27, 2016

ពេល​កូនមាន​ការ​​ហូរឈាម​ច្រមុះ តើ​ត្រូវ​ធ្វើ​ម៉េច​?

​នៅពេល​ដែល​កូន​ហូរ​ឈាម​ច្រមុះ អ្នក​ម្តាយ​គ្រប់រូប​តែងតែ​បា​រម្ហ​ជានិច្ច ហើយ​មិនដឹងថា​គួរតែ​ប្រើ​វិធី​អ្វី​ដើម្បី​សង្គ្រោះ​នោះទេ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​សង្គ្រោះ​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

ស្អំ​ទឹកកក​
នៅពេល​ដែល​កូន​ហូរ​ឈាម​ច្រមុះ​មិនសូវ​ច្រើន អ្នក​អាច​យក​ទឹកកក​ស្អំ​លើ​ថ្ងាស និង​ក្បាល​របស់​កូន​បាន ឬ​អ្នក​អាច​យក​ទឹកកក​ឱ្យ​កូន​ខ្ពល់​មាត់​ក៏​បាន​ដែរ នោះ​វា​នឹង​ធ្វើឱ្យ​បំពង់​នៃ​សរសៃឈាម​រួម​តូច នោះ​វា​នឹង​អាច​កាត់បន្ថយ​ការ​ចេញ​ឈាម​បាន​។​
របៀប​សង្កត់​ច្រមុះ​
អ្នក​អាច​យក​មេដៃ និង​ចង្អុ​រដៃ​របស់​អ្នកសង្កត់​ច្រមុះ​ទាំងសងខាង​រប​ស់​កូន​ចំនួន​១០​ទៅ​១៥​នាទី​(​បើ​អ្នក​ដឹងថា​ច្រមុះ​ខាង​ណា​ឈាម អ្នក​អាច​សង្កត់​តែ​ច្រមុះ​នោះ​បាន​ហើយ​) ហើយ​អ្នក​ត្រូវ​តែ​ឱ្យ​កូន​អង្គុយ​រាង​ឱនក្បាល​ចុះក្រោម ដើម្បី​ខ្ចាក់​ឈាម​ក្នុង​មាត់ចេញ ដោយ​មិន​ត្រូវឱ្យ​កូន​ងើយ​ក្បាល​ឡើងលើ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​ឈាម​ទាំងនោះ​ហូរ​ចូលទៅ​ក្នុង​ពោះវៀន និង​ក្រពះ​កូន ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​ក្អួត​បាន​។​
បញ្ជូន​ទៅ​មន្ទីរពេទ្យ​
នៅពេល​ដែល​អ្នក​ប្រើ​វិធី​ខាងលើ​រួច កូន​នៅតែ​ឈាម​មិន​ឈប់ ហើយ​មាន​មុខ​ស្លេក ចេញ​ញើស​ច្រើន បេះដូង​លោត​ញាប់ អ្នក​ត្រូវ​តែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ការពារ​កុំឱ្យ​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​។​
ប្រយ័ត្ន​នូវ​ចំនីអាហារ​
នៅ​ចន្លោះ​ពេល​ដែល​កូន​ឈាម​ច្រមុះ អ្នក​មិន​ត្រូវ​ឱ្យ​គេ​បរិភោគ​អាហារ​ដែល​ក្តៅ​នោះទេ អ្នក​ត្រូវ​តែ​ឱ្យ​គេ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន និង​ប្រូតេអ៊ីន ដូចជា ទឹកដោះគោ និង​ទឹក​ផ្លែឈើ ជាងនេះទៅទៀត អ្នក​គួរតែ​ឱ្យ​កូន​បរិភោគ​បបរ ហើយ​មិន​ត្រូវ​ពិសារ​អាហារ​ដែល​ហិរ​នោះទេ ត្រូវតែ​ទទួល​ទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
មិន​លូកដៃ​ចូល​ច្រមុះ​
អ្នក​ត្រូវ​តែ​ប្រាប់​កូន​ឱ្យ​មាន​ទម្លាប់​ល្អ ដោយ​មិន​ត្រូវ​លូកដៃ​ចូល​ច្រមុះ​ឡើយ ព្រោះ​វា​ងាយ​ធ្វើឱ្យ​កូន​ឈាម​ច្រមុះ​ខ្លាំងណាស់​៕
 

នារីគ្រប់រូបគួរតែ​មើល​អត្ថបទ​មួយ​នេះ ដើម្បី​ដឹងពីរោគសញ្ញា​នៃជំងឺមហារីកសុដន់

ជំងឺមហារីកសុដន់ គឺជា​ជំងឺមួយដ៏គួរឲ្យខ្លាចបំផុតសម្រាប់ស្ត្រីគ្រប់រូប។ បើយោងតាមការស្ទង់មតិមួយបានបង្ហាញថា បច្ចុប្បន្នមានស្ត្រីចំនួន ១៤% បាន​កើត​ជំងឺមហារីកសុដន់នេះ ហើយ​មាន​ស្ត្រី​ចំនួន ២៣២.៦៧០ នាក់ត្រូវបាន​គេធ្វើរោគវិនិច្ឆ័យរកឃើញកើតមាន​ជំងឺនេះក្នុងឆ្នាំ ២០១៤។
 

ចំពោះការរកឃើញ​រោគសញ្ញាដំបូង​នៃការកើតជំងឺមហារីកសុដន់ វា​ជារឿង​មួយដ៏សំខាន់ដែលអាចឲ្យអ្នកធ្វើការព្យាបាល​បាន​ទាន់ពេលវេលា។ ខាងក្រោមនេះគឺជា​រោគសញ្ញា​សំគាល់​មួយចំនួនដែល​អាច​បញ្ជាក់ពីជំងឺមហារីកសុដន់។

១. ដំុពកនៅក្នុងសុដន់៖ ​មាន​ ៩% នៃដុំពកនេះគឺស្លូត ប៉ុន្តែ​ការកើតដុំពក ឬគីសភាគច្រើនជា​ដំណាក់កាលដំបូងនៃ​ជំងឺមហារីកសុដន់។

២. ដុំពក ឬជាលិកាក្នុងសុដន់ក្រាស់៖ នៅក្នុងសុដន់ ឬ​ខាងក្រោម​សុដន់ អ្នក​អាច​ពិនិត្យរកមើល​ដឹងដោយខ្លួន​ឯងឲ្យបាន។

៣. ការផ្លាស់ប្តូរទំហំ ឬរូបរាង៖ សុដន់ទាំងតែ​ម្ខាង ឬក៏សុដន់ទាំង​គូររបស់អ្នក​អាចផ្លាស់ប្តូររូបរាង។

៤. មាន​ការឈឺចាប់ក្នុងសុដន់៖ ការឈឺចាប់នៅក្នុងសុដន់ ឬក្លៀក​មិន​ទាក់ទងទៅនឹងការមករដូវនោះទេ ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន។

៥. ហៀរទឹករងៃ៖ ពេលក្បាលដោះមាន​បញ្ហាបែបនេះ អ្នកត្រូវ​ពិតនិត្យ​ឲ្យ​ច្បាស់ ឬ​ទៅជួបគ្រូពេទ្យ។

៦. សុដន់ផត៖ ស្បែកនៅត្រង់សុដន់មាន​ភាព​ក្រខូង ឬផត ក៏ជាសញ្ញាដែលអ្នកគួរតែយកចិត្តទុកដាក់ដែរ។

៧. កន្តួលក្រហម និងក្រហម
- កន្តួលនៅជុំវិញក្បាលដោះរបស់អ្នក
- ក្រហម ឬឡើងកូនកណ្តុរចេះតែរីកធំនៅកៀនក្លៀក

ដូច្នេះ ប្រសិនបើ​អ្នក​ឃើញ​រោគសញ្ញា​ណា​មួយដូចខាងលើ​នេះ គួរតែ​ប្រញាប់ទៅជួបនឹង​វេជ្ជបណ្ឌិត​ភ្លាម​ ដើម្បីធ្វើការព្យាបាលឲ្យ​ទាន់ពេល៕

Monday, April 18, 2016

បំលែង​ឯកសារ PDF ទៅ​ជា​ឯកសារ Word, Excel ឬ PowerPoint ដោយ​ងាយ​ស្រួល តាម​រយៈ​គេហទំព័រ​ទាំង 5 ខាង​ក្រោមនេះ

cover
ឯកសារ PDF គឺជា File ងាប់ដែលយើង មិនអាច ធ្វើការកែកុន អ្វីបាន ទាំងអស់ ប៉ុន្តែមនុស្ស ភាគច្រើនចូលចិត្ត បំលែងឯកសារ ផ្សេងៗទៅ ជា File PDF ដើម្បីកុំឲ វាលោត Font និង ខូចទ្រង់ទ្រាយ ដើមនៃឯកសារនោះ។ នៅពេលដែល យើងទទួលបាន ឯកសារជា File PDF វារាង ពិបាកបន្តិច ក្នុងការកែ ឬ បន្ថែមពត៌មាន ផ្សេងៗលើ ឯកសារនោះ។ ដូច្នេះថ្ងៃនេះ ខេមបូរីផត នឹងណែនាំ គេហទំព័រចំនួន 5 ដែលអាច បំលែង ឯកសារជា File PDF ទៅជា ឯកសារ Word, Excel ឬ PowerPoint វិញ ដោយមិន បណ្តាលអោយ ខូចទ្រង់ទ្រាយ ឯកសារដើម នោះទេ ហើយថែមទាំង ងាយស្រួល និង រហ័សទៀតផង។
  1. គេហទំព័រ pdftoword.com
ចំពោះគេហទំព័រទី 1 នេះ អ្នកអាចបំលែង ពីឯកសារ PDF ទៅជា ឯកសារ Word, Excel, PowerPoint ឬ បំលែងពីឯកសារ ទាំងនោះមក PDF វិញក៏ បានដែរ។ ហើយយើង ត្រូវតែ ដាក់បញ្ចូល អ៊ីម៉ែល របស់យើង ដើម្បីទាញយក ឯកសារដែល បំលែងរួច។
1
  1. គេហទំព័រ online2pdf.com
សម្រាប់គេហទំព័រទី 2 នេះអាចឲយើង បំលែងឯកសារ PDF បានច្រើន រហូតដល់ 20 Files ក្នុងពេល តែ 1។
2
  1. គេហទំព័រ​ convertonlinefree.com
3
  1. គេហទំព័រ https://docs.zone/
ចំពោះគេហទំព័រទី 4 នេះក៏អាចឲយើងបំលែងឯកសារ ច្រើនក្នុង ពេលតែ 1 បានដែរ។
***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។
4
  1. គេហទំព័រ smallpdf.com
ពេលដែលអ្នកចូល ទៅកាន់គេហទំព័រទី 5 នេះ អ្នកអាចជ្រើសរើស ការបំលែង បានច្រើន ប្រភេទ ពី File PDF ទៅ File រូបភាព, Word, Excel, PowerPoint ជាដើម ហើយអ្នក ក៏អាច ច្របាច់បញ្ចូល ឯកសារ PDF ជាច្រើន ចូលគ្នាក៏ បានដែរ (Merge)។
5
គួរបញ្ជាក់ផងដែរថា ការបំលែងតាមរយៈគេហទំព័រ ទាំង 5 ខាងលើ គឺមិនអាច បំលែងឯកសារ ដែលមានភាសាខ្មែរ បាននោះទេ ព្រោះបើឯកសារ នោះមាន អក្សរខ្មែរ នោះវានឹងលោត រញ៉េរញ៉ៃ ខុសទ្រង់ ទ្រាយ ខុសអក្សរ មិនខាន។ ហើយខេមបូរីផត សង្ឃឹមថា គេហទំព័រ ដែលយើង បានណែនាំ ខាងលើ នឹងអាចផ្តល់ ភាពងាយស្រួល ដល់ប្រិយមិត្ត ទាំងអស់ ក្នុងការបំពេញ ការងារ ប្រចាំថ្ងៃ។