កន្លងមកបញ្ហាមួយដែលអ្នកប្រើប្រាស់តែងខ្វល់ខ្វាយពេលប្ដូរទូរសព្ទពី iPhone ទៅប្រើ Android វិញនោះ ការពិបាកផ្ទេរទិន្នន័យ។ ប៉ុន្តែឥឡូវនេះវាលែងជាបញ្ហាដោយគ្រាន់តែអនុវត្តន៍តាមវិធីងាយៗខាងក្រោមនេះ៖

@ដំបូងនៅលើ iPhone ត្រូវ Backup រាល់ទិន្នន័យដែលចង់ផ្ទេរដូចជា លេខទូរសព្ទឬរូបភាពចូលទៅក្នុងគណនី iCloud ដោយអនុវត្តន៍តាមរូបខាងក្រោម

@អំឡុងពេល Backup ចូរដំឡើងកម្មវិធី Samsung Smart Switch នៅលើទូរសព្ទ Android ដោយអាចទាញយកឥតគិតថ្លៃពី Play Store

@ពេលទាញយករួចបើកកម្មវិធីនោះឡើងរួចនៅត្រង់ Selelct your old device ជ្រើសពាក្យថា iOS device ហើយចុច Start

@ជាបន្តបញ្ចូលឈ្មោះនិងលេខសម្ងាត់នៃ Apple ID របស់អ្នក រួចរាល់ហើយចុច Sign In ពេលនោះទិន្នន័យនឹងចាប់ផ្ដើម Load

@ជាចុងក្រោយជ្រើសយកទិន្នន័យដែលចង់ផ្ទេររួចហើយចុចយកពាក្យ Import នោះទិន្នន័យនឹងចាប់ផ្ដើមផ្ទេរពីទូរសព្ទ iPhone ចូលក្នុងទូរសព្ទ Android ជាមិនខាន៕

No comments:
Post a Comment