Thursday, May 26, 2016

បើដោត MEMORY ទៅឃើញសុទ្ធតែ SHORTCUT អញ្ចឹងត្រូវធ្វើម៉េចទៅ? សូមកុំបារម្ភសូមធ្វើតាមវិធីនេះ

មិនមែនមេរោគទាំងសុទ្ធសឹងតែវាទៅបំផ្លាញឯកសារប៉ុននោះទេ គឺវាមានមេរោគជាច្រើនប្រភេទហើយវាធ្វើការខុសៗគ្នាទៅតាមអ្វីដែលអ្នកបង្កើតវាចង់បាន។ មេរោគខ្លះវាធ្វើអោយកុំព្យូទ័ររបស់យើងដើរយឺត ហើយខ្លះទៀតនោះវាបានថតចម្លងខ្លួនវាចូលទៅក្នុងផ្ទៃ Hardisk ឡើងពេញ ជាក់ស្តែងដូចជា Top of the world ជាដើម។
មិនតែប៉ុននោះមានមេរោគខ្លះទៀតអ្នកសរសេរវាឡើងគឺឆ្លាតមែនទែន ដោយវាធ្វើការលាក់ខ្លួនហើយរង់ចាំប្រតិបត្តការនៅក្នុងពេលណាមួយដែលអ្នកមិនបានចាប់អារម្មណ៏។ ចំពោះមេរោគដែលធ្វើការបង្កើត Shortcut នៅក្នុង Usb របស់អ្នកគឺយើងអាចធ្វើការ Restore ដោយងាយជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា USBShow ។ អ្នកទាំងអស់គ្នាប្រហែលជាស្គាល់វាហើយ។ វាជាកម្មវិធីមួយដែលមានប្រយោជន៏សម្រាប់អ្នកទាំងអស់គ្នាដែលបានទទួលរងនូវឥទ្ធិពលនៃការវាយប្រហារបស់មេរោគនេះ។  ខាងក្រោមនេះគឺជារបៀបនៃការ Show File របស់អ្នក។
1. ទាញយកកម្មវិធីតាម​នេះ Download here ហើយសូមដំណើរការកម្មវិធី
2015-07-06_182350
2. បន្ទាប់ពីដំណើរការកម្មវិធីហើយអ្នកត្រូវចុចលើប៊ូតុង Recovery the hide files
3. ជ្រើសរើស Usb Flash
2015-07-06_182604
4. បន្ទាប់មកសូមចុចលើប៊ូតុង Ok
2015-07-06_182704
សូមរង់ចាំរហូតដល់វា Scan ចប់ ។ បន្ទាប់ពីវា Scan ចប់អ្នកទៅកាន់ទីតាំង Usb របស់អ្នក ហើយអ្នកនឹងឃើញមានឯកសារដែលបានបាត់ជាមិនខានឡើយ។
2015-07-06_183053

No comments:

Post a Comment