Khoudia Diop ជាក្មេងស្រីវ័យ១៩ឆ្នាំ ជនជាតិសេណេហ្គាល់ ធ្លាប់ត្រូវគេមាក់ងាយ ធ្វើបាបដោយសារសម្បុរស្បែកខ្មៅពីកំណើតស្ទើររាល់ថ្ងៃ ពេលនេះក្លាយជាតារាម៉ូដែលសេណាហ្គាល់ គួរឲ្យចាប់អារម្មណ៍។

Khoudia ត្រូវអ្នកជំនាញមើលឃើញថា មានស្បែកខ្មៅតាំងពីចុងជើងរហូតដល់ក្បាល សក់រួញ ធ្មេញស ស្បែករលោងម៉ដ្ឋ ដែលជាសម្រស់ពីធម្មជាតិដ៏ស្រស់ស្អាត។
Khoudia ត្រូវបានគេដាក់រហស្សនាមថា “ម្ចាស់ក្សត្រី Melanin” រូបនេះនិយាយប្រាប់ថា “ខ្ញុំបានទទួលរងពាក្យលូកលាន់ សើចចំអកជាច្រើនតាំងពីតូចដោយសារពណ៌ស្បែក សូម្បីអ្នកប្រើអ៊ីនធឺណិតតាម comment សម្លុតរហូត។ ពេលខ្ញុំធំឡើង ខ្ញុំរៀនរស់ស្រលាញ់ខ្លួនឯងឲ្យបានច្រើនរៀងរាល់ថ្ងៃ និងតាំងចិត្តមិនខ្វល់នឹងអ្នកប្រមាថខ្ញុំទាំងអស់”។
នៅអាយុ ១៧ឆ្នាំ នាងបានជាប់តេស្តជាតារាម៉ូដែល និងបានទាញចំណាប់អារម្មណ៍មហាជនលើអ៊ីនធឺណិតច្រើនឡើងៗរហូតមានហ្វេន ជិត ២៤ម៉ឺននាក់លើបណ្ដាញសង្គម Instagram និង Facebook ជាង២ម៉ឺននាក់ថែមទៀត។ នាងក៏បានធ្វើការលើកទឹកចិត្តមនុស្សគ្រប់គ្នា ដែលមានរូបរាងកាយខុសគេ ឲ្យចេះស្រលាញ់ខ្លួនឯងផងដែរ៕












No comments:
Post a Comment