នៅពេលដែលអ្នកមិនលើសទម្ងន់ អ័រម៉ូន និងសារធាតុគីមីដែលបញ្ចេញដោយកោសិកាខ្លាញ់មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។ ក៏ប៉ុន្តែប្រសិនបើកោសិកាខ្លាញ់លើសកម្រិត ហើយមានទំហំច្រើនជាងធម្មតា អ្នកនឹងមានបញ្ហាលើសទម្ងន់ជាមិនខាន។

ក្បាលពោះធ្លាក់ចុះក្រោម
ការធាត់ដុះពោះធ្លាក់ចុះក្រោម បណ្តោលមកពីជាតិខ្លាញ់ទាំងអស់នៅក្នុងរាងកាយត្រូវប្រមូលផ្តុំនៅក្រោមស្បែក ប៉ុន្តែជាទូទៅវាកើតមានជុំវិញចង្កេះ, ភ្លៅ និងត្រគាក។
ក្បាលពោះកំប៉ោងមានខ្លាញ់តិច
ក្បាលពោះកំប៉ោងមានខ្លាញ់តិច ជាធម្មតាបណ្តោលមកពីកត្តាជីវភាពរស់នៅប្រចាំថ្ងៃដែលស្រណុកសុខស្រួលពេក និងបញ្ហាប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកមិនបានធ្វើការសម្អាតខ្លាញ់នេះទេ វានឹងកាន់តែរីកធំឡើងបន្តិចៗជារៀងរហូត។
ធ្វើដូចម្តេចទើបអាចកម្ចាត់បញ្ហានេះបាន៖ អ្នកត្រូវធ្វើលំហាត់ប្រាណកម្រិតមធ្យមអោយបានទៀងទាត់ និងបន្ថែមឱសថជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនៅក្នុងរបបអាហាររបស់អ្នក។ ចំពោះលទ្ធផលនឹងបង្ហាញយ៉ាងឆាប់រហ័ស ក្នុងរយៈពេលពីរបីថ្ងៃ ឬយូរបំផុតពីរបីសប្តាហ៍បន្ទាប់ពីការអនុវត្ត ដោយផ្អែកទៅលើប្រភេទនៃរាងកាយ និងទម្រង់រំលាយអាហាររបស់អ្នក។
ក្បាលពោះធំមានខ្លាញ់ជុំវិញចង្កេះ
ភាគច្រើនបណ្តោលមកពីជីវភាពរស់នៅ និងរបបអាហារដែលមិនមានតុល្យភាពទើបនាំអោយធាត់។ តើអ្នកដឹងទេថា ការធាត់បែបនេះត្រូវដោះស្រាយដោយបែបណា?
ធ្វើដូចម្តេចទើបអាចកម្ចាត់បញ្ហានេះបាន៖ ដំបូងអ្នកត្រូវតែព្យាយាម និងចៀសវាងញ៉ាំអាហារចៀនដែលមានជាតិខ្លាញ់ច្រើន, ស្ករ, អាកុល...។ រួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណកម្រិតមធ្យមអោយបានទៀងទាត់ជាប្រចាំថ្ងៃ ហើយប្តូររបបអាហារមកទទួលទាន ប្រូតេអ៊ីន, សារធាតុរ៉ែ និងវីតាមីនចាំបាច់ដើម្បីគ្រប់គ្រងទម្ងន់អោយបានល្អ៕
No comments:
Post a Comment