សួរស្តីអ្នកទាំងអស់គ្នា! ជាការពិតនៅពេលដែលលោកអ្នកធ្វើការផ្លាស់ប្តូរទីតាំងឬទីន្ន័យពីកន្លែងមួយទៅកាន់កន្លែងមួយទៀតនៅក្នុងម៉ាសុ៊ីនកំព្យួទ័រ លោកអ្នកប្រាកដជាមិនបានចាប់អារម្មណ៏ថាមានអ្វីកំពុងដំណើរការជាសំងាត់នៅក្នុងប្រពន្ធ័ដំណើរការរបស់ម៉ាសុ៊ីនកំព្យួទ័រលោកអ្នកទេ។ លោកអ្នកគ្រាន់តែអាចមើលឃើញថាលោកអ្នកបានធ្វើការផ្លាស់ប្តូរទីតាំងឬថតចំលងឯកសារនោះចប់ឬមិនចប់តែប៉ុណ្ណោះ។
ប៉ុន្តែវាមានសំនួរមួយលើកឡើងថា តើវាមានការថតចំលងនូវឯកសារទាំងនោះក្នុងពេលដំណាលគ្នានេះផងដែរពីប្រពន្ធ័ដំណើរការរបស់ម៉ាសុ៊ីនកំព្យួទ័ររបស់យើង ដែលយើងមិនបានដឹងដែរឬទេ?
ជាមួយនិងចំងល់បែបនេះ ងៃនេះ iSpcified បានលើកយកមកចងក្រងនូវដំណោះស្រាយមួយដែលវាក៏ជាចំងល់របស់មិត្តអ្នកអានរបស់យើងម្នាក់ដែលបានធ្វើការសួរមកកាន់យើងខ្ញំដូចតទៅ៖
- សំនួរ៖
ខ្ញូំបានបានធ្វើការដោតចូលនូវ USB Flash Drive របស់ខ្ញុំបាទចំនួនពីរចូលទៅក្នុងម៉ាសុីនកំព្យូទ័រ Laptop របស់ខ្ញុំដែលដំណើរការជាមួយនិងប្រពន្ធ័ប្រតិបត្តិការ Windows 7 ហើយបានធ្វើការចំលងឯកសារពី USB មួយទៅកាន់ USB មួយទៀតដោយត្រង់ផ្ទាល់តែម្តង។ ចំងល់របស់ខ្ញូំគឺថា តើ ម៉ាសុីនកំព្យូទ័រ Laptop របស់ខ្ញុំ អាចមានបានធ្វើការថតចំលងនូវឯកសារទាំងនេះដូចគ្នាផងដែរឬទេ ក្នុងដំណាក់កាលដែលខ្ញុំកំពុងតែធ្វើការថតចំលងពីកន្លែងមួយទៅកាន់កន្លែងមួយទៀតនោះ?
តើម៉ាសុីនកំព្យូទ័រធ្វើការថតចំលងទុកនូវឯកសារណាមួយដូចគ្នាដែរឬទេ ក្នុងកំឡុងពេលយើងធ្វើការផ្លាស់ប្តូរឯកសារនោះពី USB មួយទៅកាន់ USB មួយទៀត?
- ចំលើយ៖
ប្រិយមិត្តយើងម្នាក់បានផ្តល់ចំលើយដូចខាងក្រោមនេះ៖
សំរាប់ខ្ញុំ សូមឆ្លើយថាទេ ។ ជាការពិតផ្នែកខ្លះនៃឯកសារទាំងនោះអាចត្រូវបានថតទុកនៅក្នុង Cache របស់អង្គចងចាំ Memory ប៉ុន្តែបើសិនជាយើងចង់ធ្វើការទាញយកឯកសារទាំងអស់នោះពីក្នុង Cached Memory ហើយធ្វើការពិនិត្យមើលថាតើបំណែកឯកសារមួយណានោះមានមួយណានោះមិនមាន គឺជារឿងមួយពីបាក ហើយដែលអាចនិយាយថាវាមិនអាចទៅរួចឡើយ។
ប្រិយមិត្តយើងម្នាក់ទៀតបានផ្តល់ចំលើយដូចខាងក្រោមនេះ៖
សំរាប់ខ្ញុំ ខ្ញុំគិតថាមាន ក៏ប៉ុន្តែវានៅតែដូចជាមិនបានការដដែល ពីព្រោះឯកសារទាំងអស់នោះត្រូវបានធ្វើការថតចំលងដោយប្រពន្ធ័ តែនៅលើអង្គចងចាំ ដែលវាមិនមែនជាការថតចំលងជាប់ដូចនៅលើ HDD ទេ។ ដូច្នេះឯកសារទាំងអស់នោះ គឺវាស្ថិតនៅតែក្នុងមួយពេលណាមួយតែប៉ុណ្នោះ ហើយវានឹងបាត់ទៅវិញ។ ដូចជានៅពេលដែលអ្នកធ្វើការ Reboot ម៉ាសុីនកំព្យូទ័រ Laptop របស់លោកអ្នក វានឹងធ្វើអោយបំណែកនៃឯកសារទាំងឡាយដែលមាននៅលើអង្គចងចាំនឹងបាត់បង់ទាំងអស់។
No comments:
Post a Comment