Thursday, March 10, 2016

ឈប់បារម្ភទៅ! ៣ វិធីនេះ ជួយឲ្យ​សុដន់​ធំត្រលុកត្រលន់​ដោយមិនចាំបាច់វះកាត់

មនុស្សស្រីគ្រប់រូប​ប្រាកដជា​បានដឹង​ហើយថា ទម្រង់សុដន់​បែបនេះ​ធ្វើឲ្យពួកគេមានទំនុកចិត្ត​លើខ្លួន​ឯង ហើយ​មើលទៅមាន​ភាពទាក់ទាញជាងមុន។ ជាការពិតណាស់ មនុស្សស្រី​តែងតែ​ព្យាយាមធ្វើអ្វីៗ​គ្រប់បែបយ៉ាង បើទោះបីជា​ត្រូវ​ចំណាយ​ពេល​វេលា​រក​ផលិតផល​ប្រើប្រាស់ថ្លៃៗ ឬការវះកាត់ក៏ដោយ ឲ្យតែ​ទទួលបាន​សុដន់ធំ ហើយ​ស្អាត។
 

ផ្ទុយទៅវិញ មានវិធីធម្មតា​ជាច្រើន​អាចធ្វើឲ្យ​សុដន់ធំឡើង ដោយមិនចាំបាច់វះ​កាត់ ឬប្រើផលិតផល​គីមីថ្លៃៗ​ឡើយ។ ស្របពេលដែល​ការប្រើប្រាស់ថ្នាំអាចធ្វើឲ្យ​ខូចសុខភាព, ការវះកាត់​ត្រូវចំណាយ​ប្រាក់ច្រើន ហើយ​មនុស្សស្រី​ភាគច្រើន​គ្មានសមត្ថភាព​នឹងធ្វើរឿង​បែបនេះ​ឡើយ។ សំណាងល្អ ប្រសិនបើអ្នក​កំពុងតែ​ស្វែងរក​វិធីសាស្ត្រធម្មជាតិ ដើម្បី​ធ្វើឲ្យ​សុដន់​ធំក្នុងរយៈ​ពេលខ្លី ខាងក្រោមនេះ​ជាវិធីសាស្ត្រ ២យ៉ាង​សម្រាប់អ្នក៖

១. ត្រសក់ និង​ស៊ុតលឿង
ត្រសក់ និងស៊ុត​លឿងជាឱសថ​ធម្មជាតិ​ដ៏ល្អបំផុត ប្រឆាំង​នឹងបញ្ហាសុដន់យារធ្លាក់។ ត្រសក់មានផ្ទុកនូវ​សារធាតុរឹតបណ្តឹង​ស្បែក, ស៊ុតលឿង​មានផ្ទុកនូវកម្រិតវីតាមីន និង​ប្រូតេអ៊ីន​ខ្ពស់​ដែលធ្វើឲ្យ​សុដន់ធំល្អ។

វិធីធ្វើ៖
- យកត្រសក់​តូចមួយផ្លែ កិន​វាឲ្យម៉ត់
- បន្ថែមក្រែម ឬបឺរ ១ស្លាបព្រាកាហ្វេ និងស៊ុត​លឿង ១គ្រាប់ចូល
- បន្ទាប់មក លាបវាលើសុដន់​របស់អ្នក និងរង់ចាំរយៈពេល​ប្រហែល ១ម៉ោងកន្លះ
- លាងសម្អាតវា​ចេញនឹង​ទឹកត្រជាក់
- ដើម្បីទទួល​បានលទ្ធផល​កាន់តែប្រសើរ​ជាងនេះ ប្រើវាម្តង​ក្នុង ១សប្តាហ៏ ដើម្បីពង្រឹង និង​ធ្វើឲ្យជាលិកា​សុដន់​តឹងណែនល្អ។

២. ម៉ាស្សា​ដោយប្រេងអូលី
ការម៉ាស្សាសុដន់របស់​អ្នកដោយប្រើប្រេងអូលីវ​អាចជួយធ្វើឲ្យសុដន់​របស់អ្នក​តឹងណែន និងការពារ​ពីភាពយារធ្លាក់។ ក្រៅពីនេះ វិធីនេះ​នឹងជួយឲ្យ​សាច់សុដន់​របស់អ្នក​ម៉ត់​រលោង។ ជាការពិតណាស់ ការម៉ាស្សាសុដន់​ដោយប្រើប្រេងអូលីវ​យ៉ាងហោចណាស់​ឲ្យបាន ១៥នាទី​ជាប្រចាំ (ម្តងនៅ​ពេលព្រឹក ហើយម្តង​ទៀតនៅពេល​យប់) អាច​ជួយ​ព្យាបាល​បញ្ហាសុដន់​យារធ្លាក់​របស់អ្នកបាន។ ការបន្តម៉ាស្សាសុដន់​របស់អ្នក វានឹងជួយ​បង្កើតថាមពល និង​កម្តៅ, ជួយបង្កើនល្បឿន​ចរាចរណ៏ឈាម​ទៅកាន់សុដន់។ ចរាចរណ៏ឈាម​ផ្តល់ឲ្យ​សុដន់​បានល្អ វានឹងជួយ​ពង្រឹងជាលិកា និងសាច់ដុំ ដូច្នេះសុដន់​នឹងកាន់​តែធំឡើង ហើយ​ការពារ​ពីភាពយារធ្លាក់។

វិធីម៉ាស្សា
- ចាក់ប្រេងអូលីវបន្តិចលើបាត​ដៃរបស់អ្នក រួចញីបញ្ចូលគ្នា​ឲ្យខ្លាំងៗ ដើម្បី​បង្កើតកម្តៅ។
- បន្ទាប់​មក ដាក់បាតដៃលើសុដន់ ហើយ​ចាប់ផ្តើម​ម៉ាស្សាពីក្រោមឡើង​លើ (បញ្ច្រាសទ្រនិចនាឡិកា​ដោយប្រើដៃស្តាំរបស់អ្នក និង​តាម​ទិសដៅ​ស្រប​នឹងទ្រនិចនាឡិកា​ដោយ​ប្រើ​ដៃឆ្វេង)
- បន្តការម៉ាស្សា​រយៈពេលប្រហែល ១៥នាទី ស្របពេលដែល​អ្នកត្រូវញី​បាតដៃ​របស់អ្នក​ចូលគ្នា ដើម្បីរក្សា​កម្តៅ។
- នៅពេល​ចាប់ផ្តើម​ម៉ាស្សាម្តងទៀត​នៅសប្តាហ៏​ក្រោយៗទៀត សុដន់​របស់អ្នក​នឹងចាប់ផ្តើម​តឹងណែន និងមូល​ក្លំស្អាត។

៣. ប្រទាលកន្ទុយ​ក្រពើ និង​ទឹកផ្សំអាហារ
ប្រទាលកន្ទុយក្រពើ​ជាឱសថអស្ចារ្យ​មួយទៀត ដែលអាច​ធ្វើឲ្យសុដន់​របស់អ្នក​មូលក្លំ និង​តឹងណែនល្អ។

វិធីធ្វើ៖
- ដាក់ប្រទាល​កន្ទុយក្រពើ និងទឹកផ្សំ​អាហារ​ចូលក្នុង​ត្បាល់ រួច​បុកបញ្ចូលគ្នា
- ប្រើវាម៉ាស្សា​លើសុដន់​របស់អ្នក​រយៈពេល ២-៣នាទី
- អនុវត្តវិធីនេះ​ជាប្រចាំ ដើម្បីទទួល​បានលទ្ធផលល្អ​ប្រសើរ៕

No comments:

Post a Comment