
ភាពយន្តដែលសម្ដែងដោយ Ryan Reynold ជាតួវីរបុរស បានឈរលើចំណាត់ថ្នាក់កំពូលដដែល ក្នុងសប្ដាហ៍ទីពីរ លើតារាង Box Office អាមេរិក ហើយគិតទាំងចំណូលលើបណ្ដាប្រទេសផ្សេងៗទៀត ភាពយន្តនេះបានក្លាយជាភាពយន្តកម្រិត R (សម្រាប់អ្នកទស្សនាអាយុ ១៨+) ដែលរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយរបស់The Hollywood Reporter។
រយៈពេល៣ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅ “Deadpool” អាចរកចំណូលបាន ៥៥លានដុល្លារ នៅអាមេរិកខាងជើង ដែលធ្វើឲ្យចំណូលក្នុងស្រុករបស់ភាពយន្តនេះកើនឡើងដល់ ២៣៥,៤លានដុល្លារ។
និយាយពីចំណូលទូទាំងពិភពលោកវិញ ខ្សែភាពយន្តដែលចំណាយទុនអស់ ៥៨លានដុល្លារមួយនេះ អាចប្រមូលចំណូលមកវិញដល់ទៅ ៤៩១លានដុល្លារ បន្ទាប់ពីចេញបញ្ចាំងបាន ៩ថ្ងៃ។ ចំណូលនេះបានធ្វើឲ្យ “Deadpool” ទទួលបានតំណែងខ្សែភាពយន្តកម្រិត R មានចំណូលច្រើនជាងគេ ដែលកន្លងទៅតំណែងនេះកាន់កាប់ដោយភាពយន្ត “The Matrix” ដែលរកចំណូលបាន ៧៤២,១លានដុល្លារ ក្នុងឆ្នាំ២០០៣ ៕
No comments:
Post a Comment