ជំងឺផ្ដាសាយថ្មី (H1N1) ធ្លាប់ឆ្លង មកកម្ពុជានៅឆ្នាំ ២០០៩ ដែលធ្វើឱ្យមានករណីឈឺនឹងស្លាប់ជាច្រើន។ រហូតដល់ឆ្នាំ ២០១២ អង្គការសុខភាពពិភពលោក បានចាត់ទុកថា វាជាមេរោគដែលផ្លាស់ប្ដូរតាមរដូវ (Seasonal Flu) មេរោគថ្មីនេះ ក៏ដូចជា មេរោគថ្មីទៀតដែរ សុទ្ធសឹងតែជាផ្ដាសាយធម្មតា។
អ្នកដែលងាយរងគ្រោះពីជំងឺផ្ដាសាយ គឺក្មេង អាយុក្រោម ៥ ឆ្នាំ និង មនុស្សចាស់អាយុ ពី ៦០ឆ្នាំ ឡើងទៅ ហេតុនេះទើបអង្គការសុខភាពពិភពលោកអំពាវនាវឱ្យចាក់វ៉ាក់សាំង ការពារ ជាពិសេសអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម មហារីក ជំងឺសួត ឬ ថ្លើមជាដើម។

(លោកវេជ្ជបណ្ឌិត លី សុវណ្ណ)
រោគសញ្ញា៖ គ្រុនក្ដៅ លើសពី៣៨ អង្សាសេ ឈឺក្បាល ក្អក កណ្ដាស់ ឈឺសាច់ដុំ និង ស្រៀវស្រាញក្នុងខ្លួនជាដើម។
របៀបឆ្លង៖ ជំងឺផ្ដាសាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ ការនៅជិត ក្អក កណ្ដាស់ ការប៉ះពាល់ផ្ទៃណាដែលមានមានមេរោគផ្ដាសាយ ហេតុនេះហើយទើបគេតម្រូវឱ្យអ្នកកើតជំងឺផ្ដាសាយ ពាក់ម៉ាស និង លាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់។
ការព្យាបាល៖ បើក្ដៅខ្លួន ត្រូវប្រើថ្នាំបញ្ចុះកម្ដៅ ទទួលទានទឹកឱ្យបានច្រើន ទទួលទានអាហារបំប៉នឱ្យមានកម្លាំង គេងឱ្យបានលក់ស្កប់ស្កល់ បើជាអ្នកចូលចិត្តហាត់កីឡាគួរ កាត់បន្ថយការហាត់កីឡាសិន។ ក្នុងរយៈពេលបីថ្ងៃបើស្ថានភាពជំងឺមិនស្រាកស្រាន្តទេ គួរទៅជួបនឹងគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ៕
No comments:
Post a Comment