Sunday, February 21, 2016

កីឡា

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​បាន​តែត​បញ្ចូល​ទី​បាន​១​គ្រាប់ តែ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​បាន​សម្រេច​ ធ្វើ​ឲ្យ​ក្រុម​ស្ដេច​ស បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ១-១ ទល់​នឹង​ម្ចាស់​ផ្ទះ​ Malaga នៅ​ La Liga ​​យប់​មិញ។

1
3

Ronaldo បាន​តែត​បំប៉ោង​សំណាញ់​ទី​ Malaga នៅ​នាទី​៣៣ ​ដោយ​មតិ​ជា​ច្រើន​យល់​ថា ជា​បាល់​ Offside ​​បន្ទាប់​ពី​ការ​ហ្វ្រីឃីត​​ពី​ជើង​ Toni Kroos ​ខណៈ​ដែល​៣​នាទី​បន្ទាប់ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​បាន​សម្រេច ដោយសារ​អ្នកចាំទី​ Carlos Kameni ​សង្គ្រោះ​បាន។ ​ចូល​តង់​ទី​២ Malaga បាន​​តាម​ស្មើ​វិញ ដោយ​ Raul Albentosa ​ស៊ុត​នៅ​នាទី​៦៦។

2
Ganzberg - Sabay branding - Web Banner 400x30 PIX - 2 - 21Jan 2016

3
3


រីឯ​១​គូ​សំខាន់​ទៀត​យប់​មិញ​ដែរ Atletico Madrid ​បាន​បញ្ចប់​ត្រឹម​ស្មើ​ ០-០ ទល់​នឹង​ Villarreal ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។ ដូច្នេះ​​ក្រុម​​កំពូល​តារាង​ Barcelona បាន​នាំ​មុខ​ AT Madrid ៨​ពិន្ទុ និង​នាំ​មុខ​លើ​ Real ដែល​ស្ថិត​នៅ​លេខ​៣ ចំនួន​៩​ពិន្ទុ៕

No comments:

Post a Comment