ការបង្រៀនកូនឲ្យមាន
អាកាប្បកិរិយាល្អ តើជាការងាររបស់មាតាបិតា ឬក៏ការងាររបស់គ្រូបង្រៀន?
ថ្វីត្បិតតែគ្រូបង្រៀនមាននាទីអប់រំក៏ពិតមែន ប៉ុន្តែបញ្ហាជីវិតមួយចំនួន
គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ឪពុកម្តាយជាអ្នកគ្របគ្រង។
បង្រៀនកូនឲ្យចេះប្រើពាក្យអរគុណ
ការបង្រៀនកូនឲ្យចេះមានសុជីវធម៌ល្អ គឺមានសារៈសំខាន់ខ្លាំងណាស់។
ចំណុចនេះឪពុកម្តាយគ្រប់រូបគួរតែបង្រៀនកូន
តាំងពីវ័យក្មេងរហូតទាល់តែធំដឹងក្តី។
វាមិនពិបាកទេក្នុងការបង្រៀនកូនឲ្យចេះប្រើពាក្យមួយឃ្លារនេះ
នៅពេលដែលគេទទួលយករបស់អ្វីមួយពីនណាម្នាក់។
បង្រៀនពីរបៀបញ៉ាំអាហារ
មនុស្សជាច្រើនមិនចង់ឃើញអ្វីដែលអ្នកកំពុងតែទំពារនៅក្នុងមាត់នោះទេ
ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគេ
ហើយវាក៏ជាទម្លាប់មិនល្អមួយដែរ។
ដូច្នេះអ្នកគួរតែបង្រៀនកូនៗឲ្យចេះទំពារអារហារឲ្យបិទមាត់
ហើយបើចង់និយាយសូមចាំរហូតដល់អាហារត្រូវលេបចូលក្នុងពោះអស់សិន។
ការអង្គុយនៅញ៉ាំអាហារក៏មានសារៈសំខាន់ដែរ
ការអង្គុយមិនបានត្រឹមត្រូវអាចធ្វើឲ្យកំពប់បាយ
ឬក៏ជ្រុះស្លាប់ព្រាក៏មាន។
យល់ល្អអ្នកគួរតែបង្រៀនពួកគេឲ្យចះប្រើកែងដៃនៅលើតុ ការដាក់ជើង
និងការប្រើស្លាបព្រា និងសមឲ្យត្រឹមត្រូវ។
គោះទ្វារមុនពេលចូល
កុមារមិនមានអារម្មណ៍ឯកជនដូចមនុស្សចាស់នោះទេ
ក៏ប៉ុន្តែពួកគេគួរតែទទួលបានការអប់រំចំណុចមួយនេះមុនពេល
ចូលក្នុងបន្ទប់អ្នកដដៃ។
បង្រៀនកូនឲ្យចេះគោះទ្វារមុនពេលដើរចូលក្នុងបន្ទប់អ្នកដទៃ។
ខ្ទប់មាត់នៅពេលដែលក្អក ឬកណ្តាស់
នេះមិនត្រឹមតែជាការគួរសមប៉ុណ្ណោះទេ
វាក៏ជាបញ្ឈប់ការរីករាលដាលនៃជំងឺផងដែរ។ កុំដើរខណៈពេលដែលក្អក
ឬកណ្តាស់ដោយមិនបានខ្ទប់មាត់ និងក្រមុះរបស់អ្នក
រីឯកូនរបស់អ្នកក៏ត្រូវបង្រៀនឲ្យធ្វើយ៉ាងនេះដូចគ្នាដែរ។
ជាពិសេសអ្នកត្រូវបង្រៀនពួកគេឲ្យចេះប្រើកន្សែង ព្រោះវាអាចជួយលើកកម្ពស់របៀបរស់នៅ និងធ្វើឲ្យជីវិតមានសុខភាពល្អថែមទៀត៕

No comments:
Post a Comment