Sunday, February 21, 2016

៧ ចំណុច ដែលមនុស្សជាច្រើនចាញ់បោកគូស្នេហ៍តាមអនឡាញ

ពិភពលោកមួយនេះកំពុងតែមានភាពទាន់សម័យ ហើយដំណើរការនៃការណាត់ជួបក៏ដូចគ្នា។ យើងមិនបានគិតដល់ការណាត់ជួបនឹងមិត្តប្រុសនៅក្នុងឧទ្យានទេ តែជាការស្វែងរកស្នេហាតាមអនឡាញកំពុងចាប់ផ្តើមមានការពេញនិយមយ៉ាងខ្លាំង។ នៅលើពិភពលោកនៃការណាត់ជួបតាមអនឡាញនេះ យើងតែងតែភ្លេចថា វាបានកាត់បន្ថយទំនាក់ទំនងរបស់មនុស្សតាមធម្មតា ហើយមានការកុហកជាច្រើនដែលមនុស្សអាចប្រាប់នៅលើ Profile របស់ពួកគេ។
1455930816.1
តែទោះបីជាយ៉ាងណា បំរែបំរួលខ្លះមានលក្ខណៈល្អត្រឹមត្រូវ ហេតុនេះអ្នកត្រូវសម្លឹងមើលការកុហកជាចម្បង៖
១. ទម្ងន់
ទោះបីជាយ៉ាងណាក៏ដោយ ទម្ងន់ជារង្វាស់មួយដែលតែងតែមានភាពប្រែប្រួល ប៉ុន្តែការកុហកតិចជាងប្រហែលពី ១០-១៥គីឡូមិនមែនជារឿងល្អឡើយ។ ព្យាយាមរក្សាទម្ងន់ពិតប្រាកដ ដូច្នេះអ្នកណាត់ជួបនឹងអ្នកក៏អាចបានស្គាល់ពីអ្នកកាន់តែច្បាស់ល្អ។
២. ប្រភេទរាងកាយ
មនុស្សមួយចំនួនតែងតែដាក់រូបភាពកពីខ្លួននៅស្រស់ស្អាត ព្រោះពួកគេគិតថាការដាក់រូបពិតអាធ្វើឲ្យភាគីម្ខាងទៀតមិនពេញចិត្ត។ នេះគឺជាការកុហកបំភ័ណ្ឌភ្នែកមួយចំនួនទៀតដែលអ្នកគួរតែដឹង។
៣. កម្ពស់
នៅក្នុង Profile មនុស្សតែងតែកុហកពីកម្ពស់របស់ពួកគេ។ ជាធម្មតា ការកុហកបែបនេះជាបុរស នៅពេលពួកគេបន្ថែមប្រវែង ២-៣ អ៊ីញទៅលើកម្ពស់របស់ពួកគេ។
៤. អាយុ
បុរសៗចូលចិត្តកុហកពីអាយុរបស់ពួកគេ។ មនុស្សស្រីក៏ដូចគ្នាដែរ ប៉ុន្តែផលធៀបរវាងបុរស និងស្ត្រីគឺ ប្រហែល ២:១។
៥. ប្រាក់ចំណូល
ការបង្ហាញប្រាក់ចំណូលខ្ពស់ វាអាចទាក់ទាញបានមនុស្សស្រីដែលស្រឡាញ់តែលុយ ហើយដាក់ប្រាក់ចំណូលទាប ខ្លាចអន់ជាងគូស្នេហ៍។ យល់ល្អ កុំនិយាយពីប្រាក់ចំណូលរបស់អ្នកនៅលើ Profile ល្អជាង។
៦. ប្រភេទការងារ 
ភាគច្រើនបុរសៗចូលចិត្តកុហកពីរឿងនេះ ហើយបំផ្លើសមុខដំណែងរបស់ខ្លួននៅកន្លែងធ្វើការ ដូច្នេះធ្វើឲ្យមនុស្សស្រីនឹងគិតថា គេជាអ្នកជំនាញផ្នែកគ្រប់គ្រង។
៧. ជីវិតរស់នៅប្រចាំថ្ងៃ
មនុស្សភាគច្រើនកុហកច្រើនទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ព្រោះពួកគេមានអារម្មណ៏ថា ពួកគេមានជីវិតរស់នៅដែលមិនគ្រប់គ្រាន់ដើម្បីទាក់ទាញគូស្នេហ៏ដ៏ល្អម្នាក់។ ពួកគេមានអារម្មណ៏ថា ជីវិតរស់នៅប្រចាំថ្ងៃមិនល្អនឹងមិនអាចទាក់ទាញប្រុសៗបាន៕

No comments:

Post a Comment