Tuesday, February 16, 2016

៣ នាទីក្នុងមួយថ្ងៃ ជួយឲ្យអាអូនតូចខ្លាំងជាងមុន

ប្រសិនបើជីវិតផ្លូវភេទរបស់អ្នកអន់ខ្សោយ នេះជាសញ្ញានៃអសមត្ថភាពផ្លូវភេទ ដូច្នេះអ្នកគួរតែធ្វើលំហាត់ប្រាណសាមញ្ញៗដើម្បីជួយពង្រឹងដល់បញ្ហានេះ។ អ្នកជំនាញផ្នែកសម្រស់បានអះអាងថា សកម្មភាពទាំងនេះមិនត្រឹមតែជួយឲ្យអ្នកមានរាងស្លីមប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងសុខភាពផ្លូវភេទផងដែរ។
 

លំហាត់ប្រាណទាំងនេះផ្តោតសំខាន់ទៅលើចលនាត្រគាក, ក្បាលពោះ និងសាច់ដុំឆ្អឹងត្រគាក។ លំហាត់ប្រាណនីមួយៗមានរយៈពេលត្រឹម ៣០ វិនាទី។ បំបែកចលនាលំហាត់ប្រាណ ២ក្នុងរយៈពេល ២០វិនាទី។ អ្នកគួរអនុវត្តលំហាត់ប្រាណនីមួយៗឲ្យបាន ៥ដង។

ចលនាទី ១៖ បត់ខ្នើយ
ដំបូង អ្នកឈរឲ្យត្រង់, ឈានជើងស្តាំទៅមុខដើម្បីបន្ទន់ខ្លួនចុះ, ជង្គង់ទាំង ២ត្រូវកែងគ្នា។ បន្ទាប់មក កាន់ដុំដែកនៅនឹងដៃទាំងសងខាង(អាស្រ័យលើសុខភាពរបស់មនុស្សម្នាក់ៗ) លើកត្រឹមកម្ពស់ស្មា។ រួចលើកឡើងឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន។ លំហាត់ប្រាណនេះផ្តោតទៅលើត្រគាក និងសាច់ដុំក្បាលពោះ។

ចលនាទី ២៖ ព្យួរជើង
ជ្រើសរើសកន្លែងដែលមានរបាត្រង់ ហើយរឹង។ អ្នកតោងវាដើម្បីលើកខ្លួនឡើង, បន្ទាប់មកធ្វើចលនាជើងដូចជាចលនាជិះកង់។ លំហាត់ប្រាណនេះជួយពង្រឹងស្មា និងសាច់ដុំក្បាលពោះ។

ចលនាទី ៣៖ ស្តាយ៏ឆ្កែរត់
ចាប់ផ្តើមសន្ធឹងខ្លួនដូចសត្វឆ្កែ។ បន្ទាប់មកសន្ធឹងចលនាខ្នង និងជើងដូចជាការឡើងដើមឈើ។ រួចចំកោងដូចខ្នងឆ្កែ។ លំហាត់ប្រាណនេះជួយដល់ត្រគាករបស់អ្នក។

ចលនាទី ៤៖ VS
លំហាត់ប្រាណនេះត្រូវបានដាក់ឈ្មោះក្រោយពីតារាម៉ូដខោអាវក្នុងដ៏ល្បីម្នាក់ដែលមានអាថ៌កំបាំងធ្វើឲ្យរាងស្អាត។ ដេកបែរចំហៀង, ប្រើដៃម្ខាងទប់ខ្លួន, ដៃម្ខាងទៀតសន្ធឹង។ នៅពេលត្រគាកឡើងខ្ពស់នៅក្នុងក្បាច់ទី ១, ជើងទាំង ២ត្រូវឲ្យត្រង់។ បន្ទាប់មកបន្ទន់ត្រគាកចុះមកលើឥដ្ឋ។ អនុវត្តចលនានេះម្តងទៀតឲ្យបានញឹកញាប់។

ចលនាទី ៥៖ បង្វិលខ្លួន ៣៦០ដឺក្រេ
ដំបូង អ្នកត្រូវទប់ខ្លួនឲ្យនឹងដោយដាក់ដៃទប់ពីក្រោយខ្នង និងបត់ជង្គង់តាមដូចដែលបង្ហាញ។ ក្នុងពេលបង្វិលក្នុងទិសដៅស្របទ្រនិចនាឡិកា ហើយបញ្ច្រាសទ្រនិចនាឡិកាមកវិញ ដោយបោះជើងឡើង។ លំហាត់ប្រាណនេះជួយសម្រួលដល់ខ្លួនប្រាណទាំងមូល។

ចលនាទី ៦៖ អង្គុយ
ចលនាអង្គុយនេះទាមទារឈរឲ្យត្រង់ កន្ធែកជើង, ខ្នងឲ្យត្រង់។ បន្ទន់ខ្នងចុះទៅដល់ជង្គង់ ទៅដល់កម្ពស់ត្រគាក, ត្រូវទយគូថទៅក្រោយ នៅពេលអង្គុយ។

បន្ទាប់មកងើយច្រមុះរបស់អ្នកឡើង និងច្រអើតជើងឡើងឲ្យខ្ពស់តាមដែលអាចធ្វើបាន។ លំហាត់ប្រាណនេះជួយរឹតបណ្តឹងគូថ, ភ្លៅ, ក្នុងពេលជម្រុញលំហូរឈាមច្រើនទៅកាន់ប្រដាប់ភេទ, ជួយបង្កើនសមត្ថភាពផ្លូវភេទ។

No comments:

Post a Comment