Monday, February 22, 2016

ហាមថើបទារកអាយុក្រោម ៣ខែដាច់ខាត ព្រោះអាចអោយពួកគេស្លាប់

តើ​អ្នក​ដឹង​ទេ​ មេរោគ ​(HsV-1) អាចត្រូវបានបញ្ចូនទៅទារកដែលទើបនឹងកើតបានយ៉ាងងាយ 
ដោយគ្រាន់តែជាការថើបធម្មតាប៉ុណ្ណោះ។<p>អ្នកមិនត្រូវអនុវញ្ញាតឲ្យនរណាម្នាក់ថើបបបូរមាត់កូនរបស់អ្នកឡើយ 
ព្រោះទារកអាចមានហានិភ័យនៃការឆ្លងមេរោគ HsV-1 រហូតដល់ស្លាប់។ នេះគឺជាជំងឺមួយប្រភេទ 
ដែលត្រូវបានគេហៅថា Herpes Simplex Virus (HsV-1) ហើយវាអាចមានសមត្ថភាពធ្វើឲ្យទារកស្លាប់បាន
 ជាពិសេសប្រសិនបើកូនរបស់អ្នកមានអាយុក្រោម ៣ខែ។ សាលកវិទ្យាល័យ Maryland Medical Center 
បានបង្ហាញថា ភាគរយនៃជនជាតិអាមេរិកត្រូវបានឆ្លងជំងឺនេះ ៩០%។
មេរោគនេះមានប្រភពមកពី Herpes Simplex Virus ប្រភេទី ១ ហើយភាគច្រើនត្រូវបានបញ្ចូនទៅ
កុមារតាមរយៈកែវទឹក, ការថើបមាត់, ប្រដាប់ក្មេងលេង&#8230;។ ខណៈពេលដែលជំងឺនេះឆ្លងភ្លាមៗមិនមាន
គ្រោះថ្នាក់នោះទេ ប៉ុន្តែទារកអាចនឹងស្លាប់ប្រសិនបើមេរោគរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
បើយោងតាមមជ្ឈមណ្ឌល Baby Center បានបង្ហាញថា Herpes simplex Virus អាចរីករាលដាលទៅ
កាន់ខួរក្បាល និងសរីរាង្គផ្សេងទៀត បណ្តោលឲ្យមានការឈឺចាប់ធ្ងន់ធ្ងរសម្រាប់ទារក។ សំខាន់បំផុតអ្នកត្រូវការពារ
ទារកឲ្យបានល្អ ដោយ​មិនអនុញ្ញាតឲ្យអ្នកណាថើបបបូរមាត់ ឬឲ្យគេកាន់របស់ក្មេងលេងឡើយក្នុងកំឡុងពេល 
៣ខែដំបូង។
សូមបញ្ជាក់ផងដែរថា ទារកក្រោមអាយុ ១ខែនៅ សហរដ្ឋអាមេរិក ប្រមាណជា ១៥០០ ទៅ ២២០០ នាក់ 
ត្រូវបានឆ្លងជំងឺនេះជារៀងរាល់ឆ្នាំ ហើយមានអាការៈធ្ងន់ធ្ងរមានរហូតដល់ ៨៥% ដែលត្រូវការព្យាបាល
យ៉ាងយកចិត្តទុកដាក់។ ភាគច្រើននៃទារកកើតជំងឺ herpes simplex Virus 
ដែលត្រូវបានបង្កឡើងដោយមេរោគ HsV-2 ប៉ុន្តែប្រហែលជា ៣០% ត្រូវបានបង្កឡើងដោយ HsV-1៕
 
 

No comments:

Post a Comment